Connect with us

ព័ត៌មានជាតិ

សាស្រ្តាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បំប៉នសមត្ថភាព សិស្សថ្នាក់ទី១២

បានផុស

នៅ

ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំវគ្គសិក្សាបំប៉នសមត្ថភាព ជូនដល់សិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នេះ បណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងសម្តែងការគោរពដឹងគុណដោយផ្ទាល់ ជូនចំពោះសាស្រ្តាចារ្យទាំងអស់ ដែលបានចូលរួមក្នុងវគ្គសិក្សានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាសប្តាហ៍ទី៣ ដែលសាស្រ្តាចារ្យ ៦រូប រួមមាន សាស្រ្តាចារ្យ ឈឹម ម៉េង (គណិតវិទ្យា) សាស្រ្តាចារ្យ ឈុន គឹមលាង (រូបវិទ្យា) សាស្រ្តាចារ្យ ជ័យ ថាវី (គីមីវិទ្យា) សាស្រ្តាចារ្យ លី ស្រួច (គណិតវិទ្យា) សាស្រ្តាចារ្យ ធូ ភន (ជីវវិទ្យា) និងសាស្រ្តាចារ្យ នៅ សម្បត្តិ (អក្សរសាស្រ្តខ្មែរ) បានចុះទៅបង្រៀនដោយផ្ទាល់ ដោយសង្កត់ធ្ងន់លើគន្លឹះ នៃការសិក្សា ការដោះស្រាយសំណួរ និងលំហាត់ និងការហ្វឹកហាត់ជាមួយវិញ្ញាសា។

សម្រាប់ឆ្នាំ២០២៤ នេះ ក្រសួង​អប់រំ គ្រោង​នឹង​រៀបចំ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ បាក់​ឌុប នៅ​ថ្ងៃ​ទី៨ ខែ​តុលា ខាងមុខ ខណៈ​ឆ្នាំមុន ក្រសួង​រៀបចំ​ប្រឡង​នៅ ​ថ្ងៃ​ទី៦ វិច្ឆិកា ២០២៣។

កាលពី​ឆ្នាំ២០២៣ កន្លងទៅ​នេះ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧ ៤១២ នាក់ ស្រី ៧៣ ២៧៨ នាក់ ចែក​ជា ២២៧ មណ្ឌល​ប្រឡង ត្រូវជា ៥ ៥៤៣ បន្ទប់។ ក្នុង​នោះ មាន​បេក្ខជន​មក​ប្រឡង​ចំនួន ១៣៥ ០៨៤ នាក់ ស្រី ៧២ ៣៤៤ នាក់។ ក្នុង​ចំណោម​បេក្ខជន​មក​ប្រឡង មាន​បេក្ខជន​ប្រឡង​ជាប់​សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយ នៃ​ចំនួន​បេក្ខជន​មក​ប្រឡង។ ក្នុង​នោះ​ បេក្ខជន​ជាប់​និទ្ទេស A ចំនួន ១ ៦៧៣ នាក់​ និទ្ទេស B ចំនួន ៦ ៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់ និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់​ និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២០ នាទីutes មុន

ការតភ្ជាប់លើការដឹកជញ្ជូន ពាណិជ្ជកម្ម នឹងជួយពង្រឹង​ជំហរអាស៊ាន​ជា​មហា​អំណាចសេដ្ឋកិច្ច

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ជំរុញ​ឲ្យ​អ៊ីស្រាអែល​បើក​​ជំនួយ​ចូល​តំបន់​​ហ្គាហ្សា​ឡើង​វិញ

ព័ត៌មានជាតិ៤០ នាទីutes មុន

គ្រួសារជនរងគ្រោះ រួមទាំង​អតីតមេឃុំ​ស្នើសុំពិនិត្យ​​ឡើងវិញ ករណី​ឃាត់ខ្លួនបុរស ៣ នាក់ភ្ជួរដី​ដាំ​​ដំឡូង និង​ស្វាយ​ចន្ទី

កីឡា៤១ នាទីutes មុន

សហព័ន្ធ​កីឡាបញ្ចស៊ីឡាត់ នឹង​រៀបចំការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើកដំបូង

ព័ត៌មានជាតិ៤៨ នាទីutes មុន

បណ្ឌិត ហង់ជួន ណារ៉ុន ស្នើគ្រប់ភាគីបន្តលើកកម្ពស់សាសនា និងសីលធម៌សង្គម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ថា ពេញចិត្តណាស់ ចំពោះលិខិតដែល ហ្សេលេនស្គី ផ្ញើឲ្យគាត់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

Starmer និង Macron នឹងដឹកដៃ Zelensky ទៅអាមេរិកម្តងទៀត ដើម្បីបញ្ចុះបញ្ចូល Trump ឲ្យជួយអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម