Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម, ធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំត្រីភាគីដើម្បីស្វែងយល់ពីគ្នា

បានផុស

នៅ

ក្រសួងចំនួន ៣ រួមមានក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំត្រីភាគីជាលើកទី១ នៅព្រឹកថ្ងៃទី​៦ ខែឧសភា ឆ្នាំ ២០២៤ នេះ ដើម្បីសិក្សាស្វែងយល់ពីគ្នា សំដៅធ្វើការរួមគ្នាឱ្យមានប្រសិទ្ធភាពឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំលើកទី១ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម ដោយមានការអញើញចូលរួមពីសំណាក់រដ្ឋមន្រ្តីទាំង៣រួមមាន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា, រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម លោក ថោ ជេដ្ឋា និង រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា អ៊ឹម រចនា​ មន្រ្តីនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា ការបើកកិច្ចប្រជុំត្រីភាគីជាលើកទី១ រវាងក្រសួងទាំង៣ នាពេលនេះ ដើម្បីសិក្សាស្វែងយល់ និងបែងចែកតួនាទីភារកិច្ច ធ្វើយ៉ាងណាចូលរួមចំណែកឱ្យបានពេញលេញ និងមានប្រសិទ្ធភាព​ ប្រសិទ្ធផល នៅក្នុងការងារធនធានទឹកសម្រាប់បែកចែកប្រើប្រាស់ចំពោះការងារកសិកម្ម ការងារប្រើប្រាស់ទូទៅ និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
កញ្ញាបន្ថែមថា៖«បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនេះ យើងគ្រោងធ្វើកិច្ចប្រជុំ៣ខែម្តង ដោយឆ្លាស់វេនគ្នាដោយកិច្ចប្រជុំទី១ធ្វើនៅក្រសួងកសិកម្ម លើកទី២អាចធ្វើនៅក្រសួងធនធានទឹក និងលើកទី​៣នៅក្រសួងអភិវឌ្ឍន៍ជនបទ។

គួរជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយជំរុញអនុវត្តវិធានការចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាកសិករ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីសន្តិសុខស្បៀង និងនិរន្តរភាព សំដៅលើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។
ក្នុងកម្មវិធី​គោលនយោបាយអាទិភាពទី៥ និងទី៦ សម្រាប់វិស័យកសិកម្ម ក៏ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់វិស័យកសិកម្មនេះរួមមាន៖ ១-លើកស្ទួយនិងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ២-ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និង(៣) អភិវឌ្ឍន៍​សហគមន៍កសិកម្មទំនើប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម