Connect with us

ព័ត៌មានជាតិ

តំណាងកម្ពុជានៅហ្សឺណែវ ចាត់ទុកការស្នើឱ្យដោះលែង ឈឹម ស៊ីថរ ជាការមើលងាយដល់សមត្ថកិច្ច និងតុលាការកម្ពុជា

បានផុស

នៅ

ការស្នើឱ្យដោះលែង ឈឹម ស៊ីថរ ដោយលុបចោលការផ្តន្ទាទោសទាំងអស់លើបុគ្គលនេះ ត្រូវបានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ចាត់ទុកថា គឺជាការមើលងាយដល់សមត្ថកិច្ច និងតុលាការរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិន តារា តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ​ នៅទីក្រុងហ្សឺណែវ តាមរយៈសេចក្ដីថ្លែងការណ៍ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងដូច្នេះថា៖ «ការអំពាវនាវឱ្យដោះលែងលោកស្រី ឈឹម ស៊ីថរ ជាបន្ទាន់ ឬឱ្យអាជ្ញាធរលុបចោលការផ្តន្ទាទោសទាំងអស់ គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា»

ការលើកឡើងនេះពីសំណាក់តំណាងអចិន្ត្រៃយ៍កម្ពុជា គឺប្រតិកម្មតបនឹងការអត្ថាធិប្បាយ និងការអំពាវនាវរបស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធការតម្កល់បទចោទប្រកាន់លើលោកស្រី ឈឹម ស៊ីថរ របស់តុលាការកម្ពុជា។ ឆ្លើយតបនឹងស្នើនេះ តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ លោក អ៊ិន តារា បានបដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយ ដោយបំភ័ន្ត ជ្រើសតែមួយជ្រុង និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence។

លោក អ៊ិន តារា បានបញ្ជាក់ទៅកាន់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដូច្នេះថា «សេចក្តីសម្រេចរបស់តុលាការ គឺផ្អែកលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាមនីតិវិធីដ៏ត្រឹមត្រូវបំផុត។ ភាពចាំបាច់នៃគោលការណ៍បែងចែកអំណាចនៅក្នុងប្រព័ន្ធប្រជាធិបតេយ្យ គឺការធានាឯករាជ្យភាពរបស់តុលាការ ដោយគ្មានអាជ្ញាធរ ណាផ្សេងទៀតអាចជ្រៀតជ្រែក ឬដាក់សម្ពាធលើតុលាការឱ្យទម្លាក់ការចោទប្រកាន់ ឬលុបចោលការផ្តន្ទាទោស នោះទេ។ ការសម្រេចបែបណានោះ គឺស្ថិតនៅក្នុងអំណាចឆន្ទានុសិទ្ធិរបស់តុលាការទាំងស្រុង»

បើតាមការបញ្ជាក់បន្ថែមដោយតំណាងអចិន្រ្តៃយ៍នៃកម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវរូបនេះ លោកស្រី ឈឹម ស៊ីថរ និងអ្នកផ្សេងទៀតបានធ្វើកូដកម្មជាច្រើនខែដោយខុសច្បាប់ និងមានការឧបត្ថម្ភគាំទ្រពីបរទេស កាលពីចុងឆ្នាំ២០២១ ហើយត្រូវបានកាត់ទោសពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម ដែលត្រូវបានផ្តន្ទាទោស ស្របតាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ឈឹម ស៊ីថរ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ហើយត្រូវឃុំខ្លួនជាបន្តទៀត បន្ទាប់ពីបានបំពានកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមបញ្ញត្តិមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ លោក អ៊ិន តារា បានអះអាងថា សមាជិកសហជីពនេះ ត្រូវបានផ្តន្ទាទោសពីបទល្មើសដែលពួកគេបានប្រព្រឹត្តកំហុស មិនមែនដោយសារការអនុវត្តសិទ្ធិសេរីភាពប្រមូលផ្តុំដោយសន្តិវិធី និងបង្កើតសមាគម នោះទេ។ លោក បានសង្កត់ធ្ងន់ថា ការញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម គឺមិនមែនជាការអនុវត្តសេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនោះទេ ហើយក៏មិនស្របតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ ពលរដ្ឋ និងនយោបាយដែរ។

ជុំវិញការចោទប្រកាន់របស់អ្នកនាំពាក្យខាងលើ តំណាងអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ បានស្នើការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គោរពឱ្យបានម៉ឺងម៉ាត់នូវសេចក្តីសម្រេច A/RES/48/141 ដែលបានកំណត់អណត្តិការងាររបស់ការិយាល័យនេះ ដោយត្រូវគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងមានកាតព្វកិច្ចគោរពអធិបតេយ្យភាព និងយុត្ថាធិការក្នុងស្រុករបស់រដ្ឋសមាជិក។

ទោះបីជាយ៉ាងណា លោក អ៊ិន តារា ក៏បានគូសបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះពហុនិយម បរិយាបន្ន និងនីតិរដ្ឋ ស្របជាមួយការប្តេជ្ញាចិត្តក្នុងការជំរុញសង្គមប្រជាធិបតេយ្យសេរី ដែលសំឡេង និងមតិចម្រុះត្រូវបានគោរព។ កម្ពុជា ជឿជាក់ថា ការចូលរួមប្រកបដោយអត្ថន័យ និងបរិយាបន្ន នៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ នឹងសម្រេចទៅបានដរាបណាបុគ្គលគ្រប់រូប ដោយមិនគិតពីឋានៈ និងនិន្នាការ រួមគ្នាអនុវត្តសិទ្ធិ និងសេរីភាព ប្រកបដោយការទទួលខុសត្រូវ ក្នុងព្រំដែននៃនីតិរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម