ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងពិចារណាប្តូរម៉ោងសិក្សាមកធម្មតាវិញ
ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការពិចារណាប្តូរម៉ោងសិក្សាមកធម្មតាវិញ ប្រសិនបើអាកាសធាតុបន្តថយកម្តៅ និងមានភ្ញៀងធ្លាក់ជាបន្តបន្ទាប់។ ប៉ុន្តែពេលនេះ ក្រសួងនៅមិនទាន់ចេញការណែនាំថ្មីនៅឡើយទេ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅព្រឹកថ្ងៃទី៦ ខែឧសភា នេះថា មកដល់ពេលនេះ ក្រសួងនៅមិនទាន់មានការណែនាំថ្មីនៅឡើយទេ ទាក់ទិននឹងការប្តូរម៉ោងសិក្សា។
លោកស្រីបានបន្តថា ក្រសួងនឹងពិចារណាតាមតម្រូវការជាក់ស្តែង ប្រសិនបើអាកាសធាតុនៅតែបន្តថយចុះ និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។ លោកស្រីសង្ឃឹមថា ក្រសួងអាចនឹងមានការណែនាំថ្មីឆាប់ៗនេះ ដើម្បីអនុញ្ញាតឱ្យសិស្សបានរៀនដូចធម្មតាឡើងវិញ។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថានសិក្សាកាត់បន្ថយម៉ោងសិក្សានៅក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំងដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់ សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ។ ក្នុងនោះ តម្រូវឱ្យសាលានីមួយៗអនុវត្តម៉ោងសិក្សាពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១០:០០ ពេលរសៀល ចូលរៀននៅម៉ោង ១៤:០០ ចេញម៉ោង ១៧:០០ ខណៈធម្មតា ចូលម៉ោង ៧ព្រឹក ចេញម៉ោង ១១ព្រឹក និងពេលរសៀលចូលម៉ោង ១រសៀល និងចេញម៉ោង ៥រសៀល។
គួរបញ្ជាក់ថា ក្រៅពីណែនាំដល់គ្រឹះស្ថានសិក្សាកាត់បន្ថយម៉ោងសិក្សា ក្រសួងក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូត្រូវឱ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥នាទី ក្នុងមួយម៉ោងសិក្សា ត្រូវត្រៀមទឹកសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ និងណែនាំសិស្សឱ្យយកទឹកឆ្អិនពីផ្ទះមកទទួលទាន ក្នុងករណីសីតុណ្ហភាពឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្តែងអនុវត្តតាមគោលការណ៍ដែលមានស្រាប់វិញនៅពេលផុតរដូវក្តៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧត្តុនិយម ចេញផ្សាយនៅ ថ្ងៃទី៦ ខែឧសភា នេះបានឱ្យដឹងថា អាកាសធាតុចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា កម្ពុជានឹងមានអាកាសធាតុចាប់ពី ២៥ ដល់ ៣៧ អង្សាសេ និងមានភ្ញៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ពី ២០ ទៅ ២៥%៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ