ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ពលករខ្មែរធ្វើការនៅអារ៉ាប៊ីសាអូឌីត ៩០ នាក់ ស្នើសុំវិលត្រឡប់មកកម្ពុជាវិញ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៦ ឧសភា នេះថា បច្ចុប្បន្នពលករខ្មែរធ្វើការនៅអារ៉ាប៊ីសាអូឌីតមានចំនួន ១៣៣ នាក់ ក្នុងនោះបានស្នើសុំវិលត្រឡប់មកស្រុកខ្មែរវិញចំនួន ៩០ នាក់ និងបានមកដល់ខ្មែរចំនួន ២៨ នាក់។

លោកបានបន្តថា ចំណែកអ្នកនៅសល់ ៦២ នាក់ កំពុងរស់នៅជុំគ្នានៅទីកន្លែងស្ថិតក្រោមការមើលថែ និងផ្គត់ផ្គង់ចំណីអាហារយ៉ាងយកចិត្តទុកដាក់ពីស្ថានទូតខ្មែរ និងភាគីពាក់ព័ន្ធ និងអាជ្ញាធរអារ៉ាប៊ីសាអូឌីត។ ពួកគាត់កំពុងរៀបចំបែបបទ នឹងវិលត្រឡប់មកកម្ពុជានៅពេលឆាប់ៗ។
លោកបានបន្តទៀតថា ការបញ្ជូនពលករខ្មែរមកប្រទេសវិញនេះយើងបានសហការជាមួយអារ៉ាប៊ីសាអូឌីតដែលជាប្រទេសជាមិត្ត និងមានទំនាក់ទំនងការទូតល្អនឹងគ្នា។

លោក កត្តា អ៊ន បានបន្ថែមថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជួយសម្របសម្រួលរកការងារធ្វើជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលស្នើសុំវិលត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។ លើសពីនេះទៀត ពេលពលករត្រឡប់មកវិញ ខាងទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏នឹងសម្របសម្រួលផ្តល់ឱកាសឱ្យពួកគាត់អាចចូលរៀនជំនាញផងដែរ ប្រសិនបើពួកគាត់ចង់រៀន៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ