Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានិត ប្រាប់អង្គបោះឆ្នោតត្រៀមឯកសារបោះឆ្នោតក្រុមប្រឹក្សាខេត្តក្រុងស្រុក ខាងមុខ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានិត ប្រាប់ក្រុមប្រឹក្សាឃុំទាំងអស់នៃស្រុកចំការលើ​ ដែលជាអង្គបោះឆ្នោត ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ជាពិសេសឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃទី២៦ ខែ​ឧសភា ​ឆ្នាំ​២០២៤​ ខាង​មុខ​ កម្ពុជា ​នឹងត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​អាណត្តិ​ទី៤ ដែល​ជា​ការ​បោះ​ឆ្នោត​អសកល​។ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត​ ក្រុង ​ស្រុក​ ខណ្ឌ ​ធ្វើ​ឡើង​រៀង​រាល់​៥​ឆ្នាំ​ម្តង​ ដែល​អង្គ​បោះ​ឆ្នោត ​គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៥ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ​ គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ 

ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំទាំង៨ របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងដូច្នេះថា៖ «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នឹងប្រព្រឹត្តទៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខ។ ដូច្នេះ សូម អ៊ំ ពូមីង បងប្អូន ដែលជាអង្គបោះឆ្នោត សូមត្រៀមលក្ខណៈឱ្យបានល្អ ថែរក្សាសុខភាព និងសុវត្ថិភាព ជាពិសេសឯកសារសម្រាប់បម្រើការបោះឆ្នោត»

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានគូសរំលឹកពីការចូលរូម និងការអរគុណដល់សមាជិក-សមាជិកានៃក្រុមប្រឹក្សាឃុំ នៅស្រុកចំការលើ ដែលបានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ដែលបានបំពេញកាតព្វកិច្ច និងតួនាទីយ៉ាងល្អក្នុងការស្វែងរកសំឡេងឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យ។ ឯកឧត្តម បញ្ជាក់ថា ដោយសារការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាលទ្ធផលខេត្តកំពង់ចាម ទទួលបានសំឡេងគាំទ្របន្ថែមពីសមាជិកគណបក្សដទៃ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ។  

ឯកឧត្តម អរគុណដល់ក្រុមការងារគណបក្ស មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោត ដែលបានទៅចូលរួមការបោះឆ្នោតកន្លងមក ហើយខិតខំបំពេញភារកិច្ចបម្រើប្រជាជន ជំរុញការអភិវឌ្ឍ និងលើកស្ទួយជីវភាពប្រជាជននៅមូលដ្ឋាន។ ឯកឧត្តម ក៏បានផ្ដាំផ្ញើឱ្យក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ មន្ត្រីគណបក្ស សមាជិក្រុមប្រឹក្សាស្រុក និងឃុំ បន្តពង្រឹងសាមគ្គីភាព រួមគ្នាដោះស្រាយបញ្ហាជូនប្រជាជនឱ្យបានទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ១ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម