ព័ត៌មានជាតិ
ក្រសួងការងារ នឹងចុះផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារដល់ សិស្ស-និស្សិត តាមគ្រឹះស្ថានឧត្ដមសិក្សា
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចុះផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ដើម្បីផ្សព្វផ្សាយឱកាសការងារ វគ្គបណ្ដុះបណ្ដាល អាហារូបករណ៍ និងការប្រឹក្សាយោបល់អំពីអាជីព ការងារ និងវិជ្ជាជីវៈ ដល់ស្រទាប់យុវជន សិស្ស និស្សិត តាមរយៈមជ្ឈមណ្ឌលការងារចល័ត របស់ NEA នៅតាមគ្រឹះស្ថានឧត្ដមសិក្សា និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងរាជធានីភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/unnamed4.jpg)
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការចុះផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារដល់សិស្ស-និស្សិតតាមគ្រឹះស្ថានឧត្ដមសិក្សានេះមានរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ដូចមានក្នុងតារាងកាលវិភាគ និងទីតាំងខាងក្រោម ៖ ថ្ងៃច័ន្ទ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ៥:៣០ នាទីល្ងាច បរិវេណវិទ្យាស្ថាន ជិតដងទង់ជាតិ។ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ១១:៣០ នាទីព្រឹក នៅច្រកចេញចូលសាកលវិទ្យាល័យ។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ១១:៣០ នាទីព្រឹក ខាងមុខអគារ A និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) ម៉ោង ១:៣០ នាទីរសៀល ដល់ ៥:៣០ នាទីល្ងាច ខាងមុខអគារ ក។
ថ្ងៃអង្គានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ៥:៣០ នាទីល្ងាច ខាងមុខអគារវិទ្យាសាស្ត្រ (STEM)។ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ១១:៣០ នាទីព្រឹក នៅច្រកចេញចូល សាកលវិទ្យាល័យ វិទ្យាស្ថានជាតិសង្គមកិច្ច (NISA) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ១១:៣០ នាទីព្រឹក ខាងមុខអគារសិក្សា។ សាកលវិទ្យាល័យ ធនធានមនុស្ស (HRU) ម៉ោង ១:៣០ នាទីរសៀល ដល់ ៥:៣០ នាទីល្ងាច នៅច្រកចេញចូលសាកលវិទ្យាល័យ។ សាកលវិទ្យាល័យកម្ពុជា (UC) ម៉ោង ១:៣០ នាទីរសៀល ដល់ ៥:៣០ នាទីល្ងាច នៅបរិវេណតារាងបាល់ទាត់ ក្រោយអគារសិក្សា។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/24-1.jpg)
ថ្ងៃពុធ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ៥:៣០ នាទីល្ងាច ជាប់ច្រកចេញពីសាកលវិទ្យាល័យ។ សាកលវិទ្យាល័យមេគង្គកម្ពុជា ម៉ោង ៨:៣០ នាទីព្រឹក ដល់ ១១:៣០ នាទីព្រឹក នៅទល់មុខការិយាល័យសិក្សា។ សាកលវិទ្យាល័យវេស្ទើន (WU) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ១១:៣០ នាទីព្រឹក នៅជាប់ច្រកឡើងសាកលវិទ្យាល័យ។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) ម៉ោង ១:៣០ នាទីរសៀល ដល់ ៥:៣០ នាទីល្ងាច ខាងមុខបណ្ណាល័យ ជាប់អគារ B។វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (NIA) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ១១:៣០ នាទីព្រឹក ខាងមុខអគាររដ្ឋបាល ជិតដងទង់ជាតិ។ សាកលវិទ្យាល័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (UEF) ម៉ោង ១:៣០ នាទីរសៀល ដល់ ៥:៣០ នាទីល្ងាច នៅទល់មុខអគារសិក្សា។
ថ្ងៃព្រហស្បតិ៍ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ៥:៣០ នាទីល្ងាច ខាងមុខអគារ A។ សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ (RUFA) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ៥:៣០ នាទីល្ងាច ខាងមុខការិយាល័យសិក្សា។ សាកលវិទ្យាល័យអន្តរជាតិ (IU) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ១១:៣០ នាទីព្រឹក ខាងមុខអគារសិក្សា។ សាកលវិទ្យាល័យ ភូមិន្ទកសិកម្ម (RUA) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ៥:៣០ នាទីល្ងាច ខាងមុខអគារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/Jb_cover-1536x1025-1-1024x683.jpg)
ថ្ងៃសុក្រ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ១១:៣០ នាទីព្រឹក នៅបរិវេណវិទ្យាស្ថាន ជិតដងទង់ជាតិ។ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល (UHS) ម៉ោង ១:៣០ នាទីរសៀល ដល់ ៥:៣០ នាទីល្ងាច ខាងមុខអគារ M។ សាកលវិទ្យាល័យបៀលប្រាយ (BBU) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ៥:៣០ នាទីល្ងាច ខាងមុខអគារ B និងថ្ងៃសៅរ៍ នៅសាកលវិទ្យាល័យបៀលប្រាយ (BBU) ម៉ោង ៨:៣០ នាទីព្រឹក ដល់ ៥:៣០ នាទីល្ងាច ខាងមុខអគារ B។
ក្រសួងការងារ បានបញ្ជាក់ថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន យុវជន សិស្ស និស្សិត ជ្រាបជាព័ត៌មាន និង អាចមកប្រើប្រាស់សេវាការងារដែលផ្តល់ដោយមជ្ឈមណ្ឌលការងារចល័ត តាមកាលវិភាគម៉ោង និងទីតាំងខាងលើ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧៧ ២៦៨ ៨៨៥ ឬ ០៩៨ ២១១ ៦៧៧៕
អត្ថបទ ៖ សំអឿន
![](https://www.kampucheathmey.com/wp-content/uploads/2024/05/fn-2022-02-07-16-40-58-0-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/05/photo_2024-04-30_11-42-17-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/05/photo_2024-04-30_11-42-17-2-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/05/photo_2024-04-30_11-42-18-724x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?