Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ កើតឡើងទៅលើខេត្តចំនួន ១០ ប៉ះពាល់ផ្ទះជាង ១០០ ខ្នង

បានផុស

នៅ

នៅ​ដើម​ខែ​ឧសភា ឆ្នាំ ២០២៤ នេះ ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​ទៅ​លើ​ខេត្ត​ចំនួន ១០ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ជាង ១០០ ខ្នង ក្នុង​នោះ​មាន​ជាង ៣០ ខ្នង ត្រូវ​ខូចខាត​ទាំងស្រុង របើក​ដំបូល​សាលារៀន សាលាឆាន់ និង​របស់របរ​មួយ​ចំនួន​ទៀត​ផង​ដែរ។

លោក សុទ្ធ​គឹម កុល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៦ ឧសភា នេះ​ថា នៅ​ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​បាន​បណ្តាល​ឱ្យ​មាន​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ ក៏ដូចជា​សត្វ​ពាហនៈ​ផង​ដែរ។ គិត​ចាប់ពី​ដើមខែ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី ៥ ឧសភា ភ្លៀង​ធ្លាក់​ស្ទើរតែ​ទូទាំង​ប្រទេស ពី​តិច​ទៅ​មធ្យម ពី​មធ្យម​ទៅ​បង្គួរ។

លោក​បាន​បន្ត​ថា ជាមួយ​នេះ ខ្យល់​កន្ត្រាក់​បាន​ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង ១០០ ខ្នង ហើយ​ខូចខាត​ផ្ទះ​ទាំងស្រុង​ជាង ៣០ ខ្នង នៅ​ខេត្ត​ឧត្តរមានជ័យ មណ្ឌលគិរី កំពង់ធំ ក្រចេះ បាត់​ដំបង សៀមរាប រតនគិរី ត្បូងឃ្មុំ តាកែវ និង​ព្រះវិហារ។ ក្នុង​នោះ ខេត្ត​សៀមរាប​រងគ្រោះ​ច្រើន​ជាង​គេ​មាន​ផ្ទះ​ចំនួន ៥៩ ខ្នង ក្នុង​នោះ​ខូចខាត​ទាំងស្រុង ២ ខ្នង របើក​ដំបូល ៥៧ ខ្នង និង ខេត្ត​តាកែវ ប៉ះពាល់​ផ្ទះ ២៦ ខ្នង ក្នុង​នោះ​ខូចខាត​ទាំងស្រុង ២ ខ្នង ប៉ះពាល់​មធ្យម ៨ ខ្នង និង​ប៉ះពាល់​កម្រិត​ស្រាល ១៦ ខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ទៀត​ថា ក្នុង​ការ​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នេះ​ដែរ សាខា​កាកបាទក្រហម​កម្ពុជា បាន​ផ្គត់ផ្គង់​សម្ភារៈ​មួយ​ចំនួន។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទាំង ៣ ប្រភេទ បាន​ចុះ​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​នោះ​បាន​ទាន់​ពេលវេលា។

សម្រាប់​រដូវវស្សា​ឆ្នាំនេះ ក្រសួង​ធនធាន​ទឹក បាន​ព្យាករ​ថា នឹង​មាន​បាតុភូត​ផ្គរ​រន្ទះ​កើតឡើង​ច្រើន​ដោយសារ​បាតុភូត នៃ​ការ​ប្រែប្រួល​អាកាសធាតុ ដូចនេះ​លោក​សូម​អំពាវនាវ​ដល់​ក្រសួង-ស្ថាប័ន​ជំនាញ តាមដាន​ការ​ព្យាករណ៍​ស្ថានភាព​អាកាសធាតុ​ខ្យល់​កន្ត្រាក់​ជាប្រចាំ ដើម្បី​ឱ្យ​អាជ្ញាធរ​ត្រៀម​បង្ការ និង​អន្តរាគមន៍​ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេលវេលា។ រីឯ​ប្រជាពលរដ្ឋ ក៏​ត្រូវ​តាមដាន​ផង​ដែរ និង​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​កាត់បន្ថយ​នូវ​ផល​ប៉ះពាល់​ផ្សេងៗ ហើយ​មុននឹង​សាងសង់​លំនៅឋាន ត្រូវ​សិក្សា​ជាមួយ​អ្នក​ជំនាញ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ធន់​ទៅ​នឹង​ខ្យល់​កន្ត្រាក់ និង​អាកាសធាតុ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

អតីត​តំណាង​រាស្រ្ត​គណបក្សប្រឆាំង គាំទ្រ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែកនេះ អ្នកដឹកនាំស្ថាប័នសារព័ត៌មាន នឹងជួបជុំគ្នាជជែកពីបញ្ហាផ្សាយព័ត៌មានបែបណា ទើបគេចផុតពីការប្ដឹងផ្ដល់

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក គួច ខេវិន ចាត់ទុកការជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះវិជ្ជា ជាក្តីសង្ឃឹមដ៏មានគុណធម៌

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប៉ូលិសថៃ ចាប់ខ្លួន បុរសអូទ្រីស ដែលបើកម៉ូតូទឹកបុកជនជាតិរុស្ស៊ី ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម