ព័ត៌មានជាតិ
ស្ថាបនិកសាលាដូងគិរីរម្យ បង្កើតកម្មវិធីទេសចរណ៍អំណាន ដើម្បីជំរុញទឹកចិត្តយុវជន ឱ្យចេះស្រឡាញ់ការអានសៀវភៅ
ស្ថាបនិកសាលាដូងគិរីរម្យ គោងនឹងបង្កើតកម្មវិធីទេសចរណ៍អំណាន តាមរយៈរថយន្តចល័ត ដែលផ្ទុកសៀវភៅ ប្រមាណជាង ១២០០ក្បាល ដើម្បីជំរុញទឹកចិត្តយុវជន ឱ្យចេះស្រឡាញ់ការអានសៀវភៅ ឡើងវិញ។

លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគិរីរម្យ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា មូលហេតុដែលលោក គ្រោងនឹងបង្កើតកម្មវិធី ទេសចរណ៍អំណាន តាមរយៈរថយន្តចល័តនេះឡើង គឺដើម្បីជំរុញ និងលើកទឹកចិត្តយុវជន សិស្សានុសិស្ស និងសាធារណជនទាំងឡាយ ឱ្យនាំគ្នាចេះស្រឡាញ់ការអានសៀវភៅ ឡើងវិញ។

លោក បន្តទៀតថា នេះមិនមែនជាលើកទី១ នោះទេ ដែលលោកបង្កើតកម្មវិធីស្ដីអំពីអំណាន ប៉ុន្ដែដោយសារមានការស្នើសុំពីសាធារណជន លោកក៏នឹកឃើញថា បង្កើតការកែច្នៃរថយន្តចាស់មួយគ្រឿង ដើម្បីផ្ទុកសៀវភៅ ចំនួន១២០០ក្បាល នឹងចាប់ផ្ដើមចេញដំណើរពីគិរីរម្យ ទៅកាន់រាជធានីភ្នំពេញ និងពីភ្នំពេញ ទៅកាន់បណ្ដាខេត្តផ្សេងៗ ដូចជា៖ ខេត្តកំពត និងខេត្តកែប និងខេត្តមួយចំនួនទៀត ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ១៩ រហូតដល់ ថ្ងៃទី២២ ខែឧសភានេះ។

លោក អ៊ុក វណ្ណដេ បានបន្ថែមទៀតថា ប្រសិនបើ សាធារណជនទាំងឡាយ មានបំណងចង់ឧបត្ថម្ភសៀវភៅគ្រប់ប្រភេទ លោកនឹងរីករាយទទួលស្វាគមន៍ ដើម្បីប្រមូលសៀវភៅទាំងនេះ ដើម្បីចែកជូនដល់ យុវជន សិស្សានុសិស្ស ដែលស្រឡាញ់ការអានសៀវភៅពិតប្រាកដ មិនមែនសម្ដែងជាអ្នកអានសៀវភៅ នោះឡើយ។

លោក អ៊ុក វណ្ណដេ បានបញ្ជាក់ទៀតថា ប្រទេសជាតិណា ដែលសម្បូរទៅដោយអ្នកអានសៀវភៅ ប្រទេសជាតិនោះនឹងរីកចម្រើនយ៉ាងឆាប់រហ័ស នេះជាមូលហេតុចម្បងដែលលោកបង្កើតកម្មវិធីនេះឡើង ដើម្បីឱ្យយុវជន និងសាធារណជនទាំងឡាយ មានការភ្ញាក់រលឹក នឹកឃើញការអានសៀវភៅ ឡើងវិញ ផងដែរ៕
អត្ថបទ ៖ សួស សិត



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ