Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់នៅខេត្តព្រះវិហារ បណ្ដាលឲ្យស្លាប់ និងរបួសព្រមទាំងខាតផ្ទះពលរដ្ឋជាង១០០ខ្នង

បានផុស

នៅ

ខ្យល់កន្ត្រាក់នៅក្នុងភូមិចំនួន៣ នៅឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បណ្ដាលឲ្យស្លាប់ស្ត្រីម្នាក់របួសកុមារម្នាក់ និងខូចខាតផ្ទះពលរដ្ឋអស់ជាង១០០ខ្នង រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វរសេនីយ៍ឯក ជួន មឿន អធិការនគរបាលស្រុកសង្គមថ្មី បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារថ្នាក់ស្រុក អធិការដ្ឋាននគរបាលស្រុក ផ្នែកសឹករងស្រុក សហការជាមួយអាជ្ញាធរឃុំ ភូមិ និងប៉ុស្តិ៍រដ្ឋបាលស្ដៅ បានចុះពិនិត្យលំនៅឋានរបស់ប្រជាពលរដ្ឋដែលរងគ្រោះជាក់ស្ដែង ដោយសារខ្យល់កន្ត្រាក់នៅវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី៥ខែឧសភាឆ្នាំ២០២៤។

លោកបន្តថា បើការចុះពិនិត្យនិងស្រង់ទិន្នន័យរបស់អាជ្ញាធរស្រុកសង្គមថ្មី បានឲ្យដឹងថា ភូមិដែលរងផលប៉ះពាល់មានចំនួន៣ភូមិ ក្នុងឃុំស្តៅ ក្នុងនោះរួមមាន៖១-ភូមិសុច ប៉ះពាល់ចំនួន៥០ខ្នងផ្ទះ ការខូចខាតស្រាលមានចំនួន៤៩ខ្នងផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន១ខ្នងផ្ទះ។ ២-ភូមិត្រពាំងខ្ជែង ប៉ះពាល់ចំនួន៦៤ ខ្នងផ្ទះ រងការខូចខាតស្រាលមានចំនួន៦០ខ្នងផ្ទះ និងខូចខាត ធ្ងន់ធ្ងរ ចំនួន៤ខ្នងផ្ទះ។ ៣-ភូមិតាបស ប៉ះពាល់ចំនួន៤ខ្នងផ្ទះនិងខូចខាតស្រាលចំនួន៤ ក្នុងផ្ទះ។ ៤- សាលាបឋមសិក្សាភូមិសុច ខូចខាតតិចតួច។ ៥-សាលាបឋមសិក្សាត្រពាំងខ្ជែង ខូចខាតតិចតួច។ ៦- សាលាបឋមសិក្សាតាបស ខូចខាតតិចតួច។ ៧- សាលាឆទានភូមិសុច ខូចខាតធ្ងន់ធ្ងរ ៨- សាលាឆទានភូមិត្រពាំងខ្ជែង ខូចខាតតិចតួច ៩-ប៉ុស្តិ៍រដ្ឋបាលឃុំស្ដៅ ខូចខាតមធ្យម។

សូមបញ្ជាក់ថា ក្នុងហេតុការខ្យល់កន្ត្រាក់ក៏មានផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋដូចខាងក្រោម៖ករណីស្លាប់១នាក់ ភេទស្រី អាយុ៦០ឆ្នាំ នៅភូមិសុច ឃុំស្ដៅ មូលហេតុផ្ទះរលំសង្កត់។ ករណីរបួស កុមារ១នាក់ ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិសុច ឃុំស្ដៅ មូលហេតុផ្ទះរលំសង្កត់។ អាជ្ញាធរស្រុកសង្គមថ្មី និងកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងជួយប្រមូលនិងរៀបចំផ្ទះសម្បែងជូនពលរដ្ឋឡើងវិញ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៩ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៥ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម