ព័ត៌មានជាតិ
ក្រសួងអប់រំ សាកល្បងរៀបចំកម្មវិធី “ការអប់រំពីចម្ងាយដោយប្រព័ន្ធផ្សាយបន្តផ្ទាល់”
ដោយមានការកិច្ចសហការពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈ នៃសាស្រ្តាចារ្យដែលមានបទពិសោធន៍ ក្រសួងអប់រំ យុវជន និងកីឡា បានសាកល្បងរៀបចំកម្មវិធី “ការអប់រំពីចម្ងាយដោយប្រព័ន្ធផ្សាយបន្តផ្ទាល់” សំដៅជួយដល់សិស្សានុសិស្សដែលមានតម្រូវការរៀនសូត្របន្ថែមក្រៅម៉ោងសិក្សា។

បណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចុះត្រួតពិនិត្យដំណើរការរៀន និងបង្រៀនតាមប្រព័ន្ធផ្សាយបន្តផ្ទាល់ ជាមួយការគោរពថ្លែងអំណរគុណជូនដល់សាស្រ្តាចារ្យដែលមកបង្រៀនក្នុងកម្មវិធីនេះ។

កម្មវិធីនេះបានបំពាក់ឧបករណ៍ថតសំឡេង និងកាម៉េរា នៅក្នុងថ្នាក់រៀន នៃវិទ្យាល័យឥន្ទ្រទេវី និងឧបករណ៍បញ្ចាំងរូបភាព និងសំឡេង នៅវិទ្យាល័យចំនួន៤ ទៀត រួមមាន វិទ្យាល័យកំបូល ទឹកល្អក់ បូរី១០០ខ្នង និងជ្រោយចង្វារ។

សិស្សានុសិស្សនៅវិទ្យាល័យគោលដៅទាំង៤ អាចរៀន និងសាកសួរសំណួរដោយផ្ទាល់ ទៅកាន់សាស្រ្តាចារ្យ ដែលកំពុងបង្រៀននៅវិទ្យាល័យឥន្ទ្រទេវី។ កម្មវិធីនេះកំពុងសាកល្បងអនុវត្តជាមួយកម្រិតថ្នាក់ទី១២ លើមុខវិជ្ជាវិទ្យាសាស្រ្ត ហើយនឹងពង្រីកទៅកាន់កម្រិតថ្នាក់ និងមុខវិជ្ជាផ្សេងទៀត។

ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវ និងលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ចូលរៀនដោយផ្ទាល់នៅវិទ្យាល័យទាំង៥ ខាងលើនេះ ឬតាមវេបសាយ https://www.duraseksa.com/live-course ដោយជ្រើសរើសយកកម្រិតថ្នាក់ទី១២ ជារៀងរាល់ថ្ងៃអាទិត្យ៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង