ព័ត៌មានជាតិ
ចិន ចង់បង្កើតវិទ្យាល័យ និងសាខាវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ នៅកម្ពុជា
ប្រតិភូមកពីវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន មានគម្រោង ការបង្កើតវិទ្យាល័យ និងសាខាវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៅកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ប្រតិភូមកពីវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសំណេះសំណាលពិនិត្យលទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសជំនួបនេះ លោកស្រី Diana Pang ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងពី គម្រោង នៃការបង្កើតវិទ្យាល័យ និងសាខាវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៅកម្ពុជា ក៏ដូចជាការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើការផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរដែលមានសមត្ថភាព តែខ្វះលទ្ធភាពឱ្យទៅបន្តការសិក្សានៅប្រទេសចិន។

ជាការឆ្លើយតប បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្ដួចផ្ដើម នៃការបង្កើតវិទ្យាល័យ និងវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៅកម្ពុជា និងការផ្តល់អាហារូបករណ៍គាំទ្រដល់ការបន្តសិក្សារបស់និស្សិតខ្មែរនៅប្រទេសចិនកន្លងមក ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ពន្លឿនចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ក្រសួងអប់រំ យុវជន និងកីឡា រីករាយគាំទ្ររាល់គំនិតផ្ដួចផ្ដើម នៃកិច្ចសហប្រតិបត្តិការក្នុងគោលដៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងបម្រើប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ