Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រាប់សមាជិក ប.ស.ស ប្រុងប្រយ័ត្នចំពោះជនអនាមិកឆបោកឱ្យបង់លុយវិភាគទាន តាម QR Code

បានផុស

នៅ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងដល់សមាជិក ប.ស.ស.  និងសាធារណៈជនឱ្យប្រុងប្រយ័ត្នចំពោះករណីជនអនាមិកទាក់ទងទៅតាមគណនីតេឡេក្រាមឱ្យបង់វិភាគទានតាមរយៈ QR Code ដែលជាគណនីក្លែងក្លាយ។

ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់សមាជិក ប.ស.ស. និងសាធារណជន បែបនេះ​ គឺបន្ទាប់ពីក្នុងពេលថ្មីៗនេះ មានជនអនាមិកបានបន្លំខ្លួនជាមន្ត្រី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាល ជ្ជាជីវៈ ដោយប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស. ទាក់ទងទៅកាន់សមាជិកដោយផ្ទាល់ ដែលបានភ្ជាប់លេខគណនីធនាគារក្លែងក្លាយរបស់ ប.ស.ស. និង QR Code ផ្ទេរប្រាក់ក្លែងក្លាយ ដែលនាំឱ្យមានការភាន់ច្រឡំ និងធ្វើឱ្យខាតបង់ថវិការបស់សមាជិក ប.ស.ស. ដែលត្រូវបង់ភាគទានរបបសន្តិសុខសង្គមមកក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនពលរដ្ឋថា ក្រៅពីការផ្តល់ព័ត៌មានតាមរយៈ ប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬ Facebook Page ឬ Telegram ផ្លូវការ https://t.me/nssfcambodia_Chat  ទៅកាន់សមាជិក និងសាធារណៈជន ក្រសួងមិនមានគោលការណ៍ឱ្យមន្ត្រី ប.ស.ស. ផ្សព្វផ្សាយ លេខគណនីធនាគារផ្ទាល់ខ្លួនទៅសមាជិក ប.ស.ស. នោះទេ។

សេចក្ដីជូនដំណឹងបន្ថែមថា សម្រាប់ការបង់ភាគទាន ប.ស.ស. ដាច់ខាត មិនមានការប្រើប្រាស់ QR Code ដើម្បីផ្ទេរប្រាក់ចូលមកលេខគណនី ប.ស.ស. នោះឡើយ។ ចំពោះការបង់ភាគទាន ត្រូវធ្វើឡើងតាមរយៈ App ផ្លូវការរបស់ធនាគារដៃគូ ដោយចូលទៅមីនុយ (Menu) ទូទាត់ រួចធ្វើការបង់ប្រាក់សេវាសាធារណៈដែលមាននិមិត្តសញ្ញា ប.ស.ស. ឬត្រូវបង់ចូលគណនីធនាគាររបស់ ប.ស.ស. ដោយផ្ទាល់នៅតាមទីស្នាក់ការធនាគារដៃគូ។ ក្នុងករណីមានការសង្ស័យណាមួយ ឬសួរនាំព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ប្រព័ន្ធ Hotline លេខ ២៨៦ ឬ ១២៩៧ ឬ Facebook Page 11 Telegram ផ្លូវការ https://t.me/nssfcambodia Chat៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម