Connect with us

ព័ត៌មានជាតិ

លោក សាយ សំអាល់៖ ខេត្តកំពតកំពុងប្រែក្លាយជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញទី២របស់កម្ពុជា បន្ទាប់ពីខេត្តសៀមរាប

បានផុស

នៅ

កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា បច្ចុប្បន្នខេត្តកំពត បាននិងកំពុងអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាព៦ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន ធ្វើឲ្យខេត្តនេះមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយក្នុងនោះកំពតកំពុងក្លាយជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញទី២របស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តកំពត នៅសាលាខេត្តកំពត លោក សាយ សំអាល់ បានលើកឡើងថា រយៈពេលចុងក្រោយនេះ លោកបានកត់សម្គាល់ឃើញថា នៅក្នុងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា ខេត្តកំពតបាននិងកំពុងប្រែក្លាយខ្លួនជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញ និងមានប្រជាប្រិយលំដាប់ទី២ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីខេត្តសៀមរាប។

ដោយឡែកចំពោះការងាររៀបចំដែន និងសំណង់លោកយល់ឃើញថា ត្រូវរៀបចំដោយប្រើប្រាស់ឱ្យអស់នូវសក្តានុពលសេដ្ឋកិច្ចតាមតំបន់នីមួយៗ ក្នុងនោះការរៀបចំទីប្រជុំជន និងទីក្រុងក្នុងខេត្តកំពត អាជ្ញាធរ ត្រូវបន្តសហការជាមួយវិស័យឯកជន ដើម្បីចូលរួមថែរក្សាសោភ័ណភាព និងកែលម្អបង្កើនសោភ័ណភាពក្រុង ឱ្យកាន់តែមានភាពទាក់ទាញ និងសំបូរបែបបន្ថែមទៀត ដោយផ្តល់នូវការសម្រាកលំហែប្រកបដោយផាសុកភាព និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។

លើសពីនេះ លោកក៏បានជំរុញដល់អាជ្ញាធរ និងអ្នកវិនិយោគ ស្វែងរកលទ្ធភាពក្នុងការអភិវឌ្ឍន៍បុរីជនបទ នៅតាមបណ្តាស្រុក និងឃុំនានា និងត្រូវពិនិត្យមើលលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាទឹក អគ្គិសនី សាលារៀន មណ្ឌលសុខភាពជាដើម ឱ្យបានទៅដល់គ្រប់ទីប្រជុំជនក្នុងខេត្តនេះដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅ និងការធ្វើអាជីវកម្ម ប្រកបមុខរបរផ្សេងៗសម្រាប់បង្កើនជីវភាពគ្រួសារ។

ក្នុងឱកាសនោះ លោក សាយ សំអាល់ ក៏បានប្រគល់សម្ភារបរិក្ខារជូនដល់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីរួមមាន កុំព្យូទ័រLaptop ១២គ្រឿង រួមជាមួយសម្ភារបំពាក់ ម៉ាស៊ីនព្រីនធ័រ ១២គ្រឿង និងម៉ាស៊ីនស្គេន ៦គ្រឿងផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម