ព័ត៌មានជាតិ
ការស្ថាបនាច្រាំងជាប់ស្ពានទន្លេសេកុងជាង ៣០០ម៉ែត្រជិតរួចរាល់ គ្រោងបញ្ចប់តាមផែនការ
អាជ្ញាធរខេត្តស្ទឹងត្រែងបានស្ថាបនាច្រាំងទន្លេជាង ៣០០ម៉ែត្រ សម្រេចបាន ៧០ភាគរយ ទៅតាមផែនការ សម្រាប់ទប់ការពារកុំឱ្យទឹកទន្លេខែវស្សាហូរច្រោះបាក់ដីតាមជួរមាត់ទន្លេសេកុង ដែលបង្កផលប៉ះពាល់ដល់ថ្នល់ជាតិ និងទៅដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងក្រុង។

លោក ថេ សីហា អ្នកទទួលការងារសាងសង់បានបញ្ជាក់ថា ក្រុមការងារអនុវត្តទៅតាមគំរូប្លង់ត្រឹមត្រូវ មានជម្រាលផង និងបើកមុខចេញពីចំណុចច្រាំងចាស់ប្រវែង ១៥ ម៉ែត្របន្ថែមទៀត។ ក្រុមបច្ចេកទេសកំពុងពន្លឿនការសាងសង់គ្រឹះក្រោមឱ្យហើយមុនរដូវវស្សាចូលមកដល់ ដើម្បីងាយស្រួលសាងសង់ផ្នែកខាងលើបន្តឱ្យហើយទាំងស្រុងនៅចុងឆ្នាំ២០២៤នេះ។

លោក ដែង ភារម្យ ចៅសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងបានឲ្យដឹងថា កន្លងមកខេត្តសាងសង់ច្រាំងទន្លេបានជាង ៦០០ ម៉ែត្ររួចមកហើយ ចាប់ពីកំពង់ផែទៅដល់ចំណុចស្ពានព្រះរាជដំណាក់ ដែលមានប្រយោជន៍ការពារច្រាំងទន្លេមិនឱ្យបាក់តទៅទៀត និងការពារបានផ្លូវសម្រាប់ការធ្វើចរាចរណ៍ទៅមកផង។
លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងមានប្រសាសន៍ថា សមិទ្ធផលនៅក្រុងស្ទឹងត្រែង ត្រូវបានអាជ្ញាធរខេត្តសាងសង់ ចាប់ចេញចំណុចស្ពានសេកុង ទៅដល់ចំណុចស្ពានព្រែកពោធិ៍ ក្នុងសង្កាត់ស្រះឬស្សី ដើម្បីការពារកុំឱ្យដីបាក់ និងសម្រាប់ជាទីកន្លែងកម្សានរបស់ភ្ញៀវទេសចរណ៍ផង។

លោកអភិបាលក្រុងបន្តថា សមិទ្ធផលនេះអាចចាត់បញ្ចូលក្នុងសូចនាករមួយបន្ថែម សម្រាប់ធ្វើការប្រកួតប្រជែងទីក្រុងស្អាតនៅឆ្នាំខាងមុខ ព្រោះធ្ទើឱ្យទីរួមខេត្តមានសោភ័ណភាព និងជួយជាផលប្រយោជន៍ផ្សេងៗបាន ដូចជាផ្តល់លទ្ធភាពងាយស្រួល ដល់ប្រជាអ្នកនេសាទមានកន្លែងចុះចត មានកន្លែងឡើង និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរឱ្យមានទីតាំងលំហែរបានច្រើន។
លោក ផាន់ វុទ្ធី ភ្ញៀវទេសចរជាតិមកពីខេត្តព្រះវិហារ បានមើលឃើញសមិទ្ធផលថ្មីនេះនឹងផ្តល់លទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តមានកន្លែងលេងកម្សាន្ត ហាត់ប្រាណ និងបានជួយលើកកម្ពស់សោភ័ណភាពក្នុងខេត្ត ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
ខឿនច្រាំងតាមមាត់ទន្លេសេកុងបានចាប់ផ្តើមស្ថាបនាឡើងនៅដើមខែកុម្ភៈឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់សកម្មភាពសាងសង់នៅចុងឆ្នាំ២០២៤ ទៅតាមផែនការដែលបានគ្រោងទុក៕

អត្ថបទ៖ ងិន លីម

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ