ព័ត៌មានជាតិ
បញ្ជូនជនសង្ស័យម្នាក់រួមទាំងម៉ូតូពីរគ្រឿងទៅតុលាការ
ជនសង្ស័យម្នាក់ រួមវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១ នេះ បន្ទាប់ពីចាប់ខ្លួនបានក្រោយពេលធ្វើសកម្មភាព។
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ ការិយាល័យយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យម្នាក់និងវត្ថុតាងម៉ូតូ២គ្រឿង ទៅតុលាការពីបទលួចម៉ូតូ បន្ទាប់ពីកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌសហការជាមួយកងរាជអាវុធហត្ថស្រុកមោងឫស្សី កងរាជអាវុធហត្ថ ស្រុកសង្កែ និងកម្លាំងសមត្ថកិច្ចចរាចរណ៍ឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ស្ថិតនៅភូមិស្វាយកង់ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ផល ភេន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែនៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី។ ដោយឡែកជនរងគ្រោះមានឈ្មោះ ហ៊ាន សុផល ភេទប្រុសអាយុ៤៨ឆ្នាំមុខរបរទិញលក់ម៉ូតូរស់នៅភូមិកន្សៃបន្ទាយឃុំមោងស្រុកមោងឫស្សីខេត្តបាត់ដំបង។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានស្រាវជ្រាវ និងបានដកហូតសម្ភារៈនិងវត្ថុតាងរួមមានៈម៉ូតូចំនួន២គ្រឿង ក្នុងនោះម៉ូតូ១គ្រឿងម៉ាកហុងដាCBR ពណ៌សស្លាកលេខបាត់ដំបង1S2856 និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាវ៉េវអត់ស្លាកលេខ ខ្សែដៃលោហធាតុពណ៌លឿង ដាំត្បូងពណ៌ស ចំនួន១ខ្សែ៕
អត្ថបទ ៖ សោ និយមរដ្ឋ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់