ព័ត៌មានជាតិ
សម្តេចធិបតី ថា រដ្ឋចាប់យកប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា
អញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានខិតខំធ្វើទំនើបកម្មជាច្រើលើ ការងារសំខាន់ៗរបស់ខ្លួន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ម្យ៉ាងដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់ខ្លួន និងម្យ៉ាងទៀត ក្នុងគោលបំណងជំរុញកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងពង្រីកវិសាលភាពទីផ្សារ និងកាលានុវត្តភាពសេដ្ឋកិច្ចសម្រាប់កម្ពុជា តាមរយៈការកាត់បន្ថយនីតិវិធីរដ្ឋបាល និងចំណាយលើសេវាសាធារណៈ ជាពិសេសការបង្កើតប្រសិទ្ធភាពនៃប្រព័ន្ធប្រតិបត្តិការនៃវិស័យឯកជន។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ស្របតាមនិន្នាការតំបន់ និងសកលលោក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល គឺជាកាតាលីករគន្លឹះមួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ សម្ដេច ថា ជាក់ស្ដែង រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាមួយនឹងចក្ខុវិស័យកសាងសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ជំរុញការចាប់យក និងការធ្វើបដិវត្តកម្មឌីជីថល នៅគ្រប់ស្ថាប័នរដ្ឋ និងឯកជន។
បន្ថែមពីលើនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏លើកឡើងដែរថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានបន្ថែមបច្ចេកវិទ្យា ជាអាទិភាពថ្មីមួយ សម្រាប់ការឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤ និងការបដិវត្តកម្មឌីជីថល ក៏ដូចជាការឆ្លើយតបតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជា ប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ