ព័ត៌មានជាតិ
សម្ដេចធិបតី៖ «ប្រព័ន្ធបញ្ជរតែមួយជាតិ» បានធ្វើឱ្យប្រសើរឡើងបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម និងរុញកំណើនសេដ្ឋកិច្ច
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធផលថ្មីមួយ ដែលបានធ្វើឱ្យប្រសើរឡើងបរិយាកាសធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការស្នើសុំតែមួយលើករួមគ្នា តាមទម្រង់អេឡិចត្រូនិក។

អញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ដែលតភ្ជាប់ទៅកាន់បញ្ជរតែមួយអាស៊ាន គឺដើម្បីផ្លាស់ប្ដូរទិន្នន័យជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងការសម្រួលនីតិវិធីការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវនានាពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ដែលកន្លងមក ពាណិជ្ជករត្រូវរត់ការឆ្លងកាត់ក្រសួងស្ថាប័នមានសមត្ថកិច្ចផ្សេងៗគ្នាជាច្រើនលើក មកជាការស្នើសុំតែមួយលើករួមគ្នា តាមទម្រង់អេឡិចត្រូនិក។
សម្ដេចធិបតី បានបញ្ជាក់ថា ប្រព័ន្ធនេះ រួមជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយផ្លាស់ប្ដូររបៀបរបបការងារ ពីការពឹងផ្អែកទៅលើក្រដាស ទៅជាការមិនប្រើក្រដាស។ ក្នុង ន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលទ្ធផលតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតទាំងក្នុងតំបន់ និងសកលលោក។
សម្ដេចនាយករដ្ឋមន្ត្រី រំពឹងយ៉ាងមុតមាំថា ប្រព័ន្ធបញ្ជរតែមួយ នឹងក្លាយទៅជាគំរូជោគជ័យមួយទៀតនៃការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលបានជម្នះរាល់ការលំបាកទាំងឡាយក្នុងដំណើរការសម្របសម្រួលស្ថាប័នផងដែរ៕

-
សន្តិសុខសង្គម២២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង