Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ បន្តប្រកាសពីតម្រូវការកម្លាំងពលកម្មជាង ៤ ម៉ឺនកន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​ប្រកាស​ពី​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ប្រមាណ​ជាង ៤ ម៉ឺន​កន្លែង សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ចំនួន ៣ រួមមាន វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ក្រសួង មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ៤៤ ០០៥ កន្លែង សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ចំនួន ៣ ក្នុង​នោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ចំនួន ៣១ ៤០៣ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន ២ ៧៥៣ កន្លែង និង​វិស័យ​កសិកម្ម​មាន​ចំនួន ៩ ៨៤៩ កន្លែង។ ក្នុង​នោះ​នៅ​ខេត្ត​រតនគីរី មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន ៥ ៦៨៦ កន្លែង ខេត្ត​កំពង់ស្ពឺ មាន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម ៨ ២៥២ កន្លែង។ ខេត្ត ក្រចេះ​មាន​តម្រូវការ​ផ្នែក​កសិកម្ម ៤ ០០០ កន្លែង។ រាជធានី​ភ្នំពេញ​មាន ៦ ៩៨៤ កន្លែង ក្នុង​នោះ​ផ្នែក​ឧស្សាហកម្ម ៦ ៦៩៦ កន្លែង និង​ផ្នែក​សេវាកម្ម ២២៥ កន្លែង និង​កសិកម្ម ៦៣ កន្លែង។ ខេត្ត​ស្វាយរៀង​មាន​ចំនួន ៨ ៨៧២ កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន ៨ ១៩១ កន្លែង និង​សេវាកម្ម ៦៨១ កន្លែង។ ខេត្ត​ពោធិ៍សាត់​មាន​តម្រូវការ​កម្លាំង​ពលកម្ម ៨៦៦ កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន ៥៦០ កន្លែង និង​សេវាកម្ម​ចំនួន ៣០៦ កន្លែង។ ខេត្ត​កណ្តាល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​វិស័យ​ឧស្សាហកម្ម ៣ ៣២០ កន្លែង។ ខេត្ត​តាកែវ​មាន ២ ៤៣២ កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម ២ ៤០២ កន្លែង និង​សេវាកម្ម ៣០ កន្លែង។ កំពង់ចាម​មាន​តម្រូវការ ៨២០ កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម ៧៩២ កន្លែង និង សេវាកម្ម ២៨ កន្លែង។ ខេត្ត​ព្រះសីហនុ​មាន​តម្រូវការ​កម្លាំង​ពលកម្ម ៧៤០ កន្លែង ក្នុង​នោះ​ផ្នែក​វិស័យ​ឧស្សាហកម្ម ៧២៧ កន្លែង និង​សេវាកម្ម ១៣ កន្លែង និង​ខេត្ត​ផ្សេងៗ មាន ២ ០៣៣ កន្លែង ក្នុង​នោះ​ឧស្សាហកម្ម​មាន ៤៦៣ កន្លែង សេវាកម្ម ១ ៤៧០ កន្លែង និង​កសិកម្ម ១០០ កន្លែង។

ក្រសួង​ការងារ បាន​បន្ត​ទៀត​ថា កម្លាំង​ពលកម្ម​ជាង ៤ ម៉ឺន​កន្លែង នឹង​ត្រូវ​បែងចែក​ទៅ​តាម​ប្រភេទ​មុខរបរ​ចំនួន ១០ រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ​ចំនួន ១៩ ៩៣៨ កន្លែង កម្មករ​ចម្ការ​ដំណាំ​ចំនួន ៩ ៧៨៦ កន្លែង អ្នកបញ្ជា​ម៉ាស៊ីន​ធ្វើ​ស្បែកជើង ៧ ៨៧១ កន្លែង កម្មករ​ក្នុង​ផលិតកម្ម​ចំនួន ៦ ២២១ កន្លែង អ្នកបញ្ជា​គ្រឿងចក្រ និង​ម៉ាស៊ីន​ផលិត​ផលិតផល​គីមី​ចំនួន ១ ១០០ កន្លែង កម្មករ​វេច​ខ្ចប់​ដោយ​ដៃ​ចំនួន ៩០៣ កន្លែង អ្នកបញ្ជា​ម៉ាស៊ីន​វេច​ខ្ចប់​ច្រក​ដាក់​ដប និង​ដាក់​ស្លាក​សញ្ញា ៦៦១ កន្លែង មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់ ៥៨៧ កន្លែង អ្នក​បញ្ជា​ម៉ាស៊ីន​ត្បាញ និង​ប៉ាក់​ចំនួន ៥៥៥ កន្លែង អ្នក​ដំឡើង​បរិក្ខារ​អគ្គិសនី និង​អេឡិចត្រូនិក​ចំនួន ៤៣១ កន្លែង អ្នកបញ្ជា​ម៉ាស៊ីន​ធ្វើ​ស្បែកជើង ៤០០ កន្លែង និង​មុខរបរ​ផ្សេងៗ ៣ ៤២៣ កន្លែង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

T.O.P
ជីវិតកម្សាន្ដ៦ នាទីutes មុន

ឈ្មោះ T.O.P លេចឡើងជាមួយ BIGBANG ខណៈគេប៉ានស្មានថា នឹងជួបជុំក្រុមវិញឆាប់ៗ

សេដ្ឋកិច្ច៩ នាទីutes មុន

ហ្វីលីពីន ចង់បង្កើនឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការកែច្នៃ និងនាំចេញអង្ករ

ព័ត៌មានជាតិ២៥ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ការបង្កើតនាទីសន្ទនាធម៌បានជួយដល់មនុស្សឱ្យចរិតល្អ រួមការអភិវឌ្ឍជាតិ តាមរយៈការលើកកម្ពស់សីលធម៌ សន្តិភាព

ព័ត៌មានជាតិ៣២ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ វត្តអារាម និង ព្រះសង្ឃ មានតួនាទីរួមចំណែក កសាងសង្គមជាតិ ក្រោម​ម្លប់សន្តិភាព

Cambodian National Team
កីឡា៤០ នាទីutes មុន

បើ​ត្រូវ​ជំនួស​ អាច​ជា​កម្ពុជា បន្ទាប់​ពី​ប៉ាគីស្ថាន​ដក​ខ្លួន​ពី Asian Cup

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២៤ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

សន្តិសុខសង្គម១៩ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម