ព័ត៌មានជាតិ
លទ្ធភាពវិទ្យាស្ថានប៉ាស្ទ័រធ្វើតេស្តរកកូវីដ-១៩ក្នុងមួយថ្ងៃ
បច្ចុប្បន្នកម្ពុជាកំពុងប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ដែលជាការឆ្លងមេរោគកូវីដ-១៩ចូលសហគមន៍លើកទី៣។ ព្រឹត្តិការណ៍នេះ មានសភាពធ្ងន់ធ្ងរជាងព្រឹត្តិការណ៍ ៣ វិច្ឆិកា និង ២៨ វិច្ឆិកាទៅទៀត ដោយក្នុងរង្វង់ ៤ថ្ងៃនេះ មានអ្នកឆ្លងកូវីដ-១៩ ឡើងជិតដល់ ១៤០នាក់ ស្របពេលមន្ត្រីសមត្ថកិច្ចកំពុងស្វះស្វែងរកអ្នកពាក់ព័ន្ធឯទៀតដើម្បីធ្វើតេស្តរកមេរោគ។

លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឆ្លើយតបទៅនឹងសំណួររបស់ កម្ពុជាថ្មី ដោយមានប្រសាសន៍បង្ហាញថា ក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩ វិទ្យាស្ថានប៉ាស្ទ័រអាចធ្វើតេស្តរហូតបានដល់ជាង ៣,០០០ សំណាកក្នុងមួយថ្ងៃ។
លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល មានប្រសាសន៍ថា៖ “សម្រាប់សមត្ថភាពក្នុងការធ្វើតេស្ដរកមេរោគកូវដ-១៩នេះ ជាទូទៅ នៅពេលផ្ទុះ ឬមានព្រឹត្តិការណ៍កើតឡើង វិទ្យាស្ថានប៉ាស្ទ័រតែងទទួលសំណើសំណូមពរធ្វើតេស្ដចំនួនច្រើន យើងអាចធ្វើតេស្តរហូតបានដល់ជាង ៣,២៣៣”។

នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានប្រសាសន៍បន្តទៀតថា៖ “នាងខ្ញុំចង់ជម្រាប់ផងដែរថា ភ្នំពេញមិនមែនវិទ្យាស្ថានប៉ាស្ទ័រជាវិទ្យាស្ថានមួយសម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩នោះទេ ក្នុងនោះយើងមានវិទ្យាស្ថានជាតិសុខភាពសាធារណៈដែលបានចូលរួមក្នុងការធ្វើតេស្តបន្ថែមទៀតទៅលើតេស្តCPRនេះផងដែរ”។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហាញទិន្នន័យនៅថ្ងៃនេះថា មកដល់ពេលនេះ នាយកដ្ឋានបានធ្វើតេស្តចំនួន ៤៦៤,៤៨០ ស្មើនឹង ២៧,៦៤៧ ក្នុង១លាន នាក់។

គួរឱ្យដឹងដែរថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៦៣៣នាក់ ដោយក្នុងនោះ មានអ្នកជំងឺចំនួន១៣៧នាក់ ពាក់ព័ន្ធការឆ្លងចូលសហគមន៍លើកទី៣ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
កម្ពុជាបានរកឃើញវីរុសកូវីដ-១៩ប្រភេទថ្មី ចំនួន៦ករណី
WHOប្រចាំកម្ពុជាបង្ហាញប្រភពមេរោគកូវីដ-១៩ថ្មី កំពុងឆ្លងជាង១០០ប្រទេស

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី