ព័ត៌មានជាតិ
បញ្ជូនក្រុមឃាតកវ័យក្មេងចូលសម្លាប់មនុស្សក្នុងផ្ទះមកតុលាការ
ក្រុមឃាតកវ័យក្មេង ដែលហ៊ានចូលទៅកាប់ចាក់សម្លាប់មនុស្សដល់ក្នុងផ្ទះ ត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ នាល្ងាចថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២១នេះ។
ជនដៃដល់ដែលសមត្ថកិច្ចអាវុធហត្ថបញ្ជូនមកតុលាការមាន ទី១ឈ្មោះ ពេជ្រ ប៉ី អាយុ១៧ឆ្នាំ នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទី២ឈ្មោះ រុន សុភាក់ អាយុ ១៨ឆ្នាំ មានទីលំនៅ បុរីភ្នំពេញ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនដៃដល់៤នាក់ទៀតបានរត់គេចខ្លួន។
សូមរំលឹកថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមជនដៃដល់ចំនួន៦នាក់ បានចូលទៅកាប់ចាក់ក្នុងវង់ផឹកស៊ីមួយបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត និង០២នាក់ទៀតផ្សេងទៀត រងរបួសធ្ងន់ធ្ងរ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ ។
ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ រួមជាមួយកម្លាំង អន្តរាគមន៍ និងកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទៅដល់កន្លែងកើតហេតុភ្លាម និងបានបើកការស៊ើបអង្កេត ស្រាវជ្រាវប្រមាណ០២ម៉ោង ក៏ឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ក្នុងនោះ០២នាក់គឺជាជនដៃដល់ក្នុងចំណោម បក្ខពួក០៦នាក់ និងម្នាក់ទៀតត្រូវបានជនដៃដល់យកដាវទៅផ្ញើក្នុងបន្ទប់) នៅដីទំនេមួយកន្លែងដែលសង់អោយកម្មករស្នាក់នៅ ជាប់ផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ដំបូងឡើយនៅយប់កើតហេតុ ក្រុមរបស់ពួកគេមានគ្នា០៦នាក់ បានបបួលគ្នាជិះម៉ូតូដើរលេង ដោយមានដាក់ដាវនិងកាំបិតទៅជាមួយ ម្នាក់មួយដើមគ្រប់ដៃ លុះជិះដល់កន្លែងកើតហេតុ ពួកគេបានឃើញជនរងគ្រោះមួយក្រុមកំពុងផឹកស៊ីចាក់បាស់ ពេលនោះពួកគេបានលើកដៃហ៊ោកញ្ច្រៀវ ស្រាប់តែមានជនរងគ្រោះម្នាក់បានស្រែកដាក់ពួកគេថា ពួកហែងមើលអី ហើយស្រែកអី ក្បាលមួយស្បែកជើងឥឡូវហើយ! ភ្លាមនោះពួកគេទាំង០៦នាក់បានជិះហួសបន្តិច ក៏បានបត់ម៉ូតូត្រឡប់មកក្រោយវិញ ហើយសួរថា អម្បាញ់មិញថាឲ្យពីណាគេ? ពេលនោះជនរងគ្រោះម្នាក់ក៏បានស្រែកមកវិញថា ចុះហែងចង់យ៉ាងម៉េច? ក៏បង្ករឲ្យមានជាទំនាស់ពាក្យសម្តី ហើយពួកគេក៏បានទាញដាវដែលសៀតជាប់ជើងម្នាក់មួយដើមៗចេញមក ធ្វើសកម្មភាពកាប់ចាក់ទៅលើក្រុមជនរងគ្រោះតែម្តង។
ពេលនោះជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះ ពួកគេក៏ដេញតាម ទៅកាប់និងចាក់បន្ថែមដល់ក្នុងផ្ទះបណ្តាលឲ្យស្លាប់និងរបួស ហើយពួកគេក៏ឡើងជិះម៉ូតូចេញពីកន្លែងកើតហេតុតែម្តង។
ក្រោយកើយហេតុ ពួកគេចូលដល់កន្លែងស្នាក់នៅបានប្រហែលមួយម៉ោង ក៏ស្រាប់តែមានសមត្ថកិច្ចបានតាមទៅដល់និងធ្វើការឡោមព័ន្ធចាប់ខ្លួនពួកគេបាន៣នាក់ រីឯអ្នកផ្សេងទៀតដឹងខ្លួនទាន់ ក៏រត់គេចខ្លួនបាត់អស់។
ជាមួយគ្នានេះដែរ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏សូមធ្វើការអំពាវនាវ ចំពោះសាធារណៈជនទាំងឡាយណា ដែលបានឃើញ ឬស្គាល់ ឬមានដំណឹង របស់ជនសង្ស័យ០៤នាក់ដែលបានរត់គេចខ្លួននោះ ៕
អត្ថបទ ៖ មករា

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?