ព័ត៌មានជាតិ
មេប៉ូលីសបញ្ជាឲ្យបង្រ្កាបល្បែងអនឡាញមួយ ជ្រកក្រោមស្លាកឆ្នោតឡូតូ
ប្រាប់សារព័ត៌មាន PVNN នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនាយកដ្ឋានជំនាញចុះស្រាវជ្រាវ ករណីក្រុមហ៊ុនស៉ីន នីវ ទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មឆ្នោតឡូតូ ហេីយបំប្លែងជាល្បែងស៉ីសង តាមអនឡាញ Keno online ត្រូវតែចាត់វិធានការតាមច្បាប់ ដោយមិនលេីកលែងឡេីយ។
បើតាមឧត្ដមសេនីយ៍ ឯក សៀង សេង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានអោយដឹងដែរថា លោកនឹងដឹកនាំកម្លាំងចុះស្រាវជ្រាវករណីក្រុមហ៊ុន ស៉ិន នីវ ដែលប្រជាពលរដ្ឋរាយការណ៍កំពុងបេីកល្បែងស៉ីសង តាមអនឡាញ Keno Online ជ្រកក្រោមស្លាកឆ្នោតឡូតូ។
ឯកឧត្ដមបញ្ជាក់ថា បេីក្នុងករណីសមត្ថកិច្ចស្រាវជ្រាវរកឃើញការពិត ដូចប្រជាពលរដ្ឋរាយការណ៍ នឹងចាត់ការតាមច្បាប់ តែម្ដង។

ប្រជាពលរដ្ឋរាយការណ៍ថា ក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូ ទៅជាល្បែងស៉ីសងតាមអនឡាញ បង្វក់ប្រជាពលរដ្ឋ ទូទាំងប្រទេស ដោយគ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់។ ជាពិសេស ក្រុមហ៊ុនបានដាក់តាំងទូរទស្សន៍តាមហាងនានាជាសាធារណៈថែមទៀតផង ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ តំណាងក្រុមហ៊ុន ស៉ីន នីវ មួយរូបបានអោយដឹងថា ក្រុមហ៊ុនរបស់លោក ពិតជា ទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អោយធ្វេីអាជីវកម្មឆ្នោតឡូតូមែន តែមិនបាន បេីកល្បែងស៉ីសង តាមអនឡាញនោះទេ។
មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយរូប បានង្ហេីបអោយដឹងថា អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ស៉ីន នីវ បានហួសសុពលភាព ហេីយក្រុម ហ៊ុននេះនៅតែលួចលាក់ធ្វើអាជីវកម្មដោយមិនរាយការណ៍ ជូនក្រសួងនោះទេ។ ពាក់ព័ន្ធនឹងការបំពានរបស់ក្រុមហ៊ុន ក្រសួងកំពុងចាត់ការតាមនិតិវិធី ដោយពិន័យក្រុមហ៊ុនតាមច្បាប់កំណត់ ។ ចំពោះព័ត៌មានដែលថា ក្រុមហ៊ុនបានបំប្លែងឆ្នោតឡូតូទៅជាល្បែងស៉ីសងតាមអនឡាញ បង្វក់ប្រជាពលរដ្ឋទូទាំងប្រទេស បេីសមត្ថកិច្ចស្រាវជាវ រកឃើញ អាចប្រឈមមុខចំពោះផ្លូវច្បាប់ និងអាចដកអាជ្ញាប័ណ្ណវិញផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី