Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ពង្រីកការបញ្ជ្រាបការយល់ដឹងលើរបបសន្តិសុខសង្គម​ផ្នែកថែទាំសុខភាព ដល់មន្ត្រីរាជការខេត្តកែប

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ពង្រីក​ការ​បញ្ជ្រាប​ការ​យល់ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ជា​មន្ត្រី​សាធារណៈ​នៅ​ខេត្ត​កែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី “​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ជា​មន្ត្រី​សាធារណៈ​” ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃ​ទី ៧ ឧសភា លោក​បណ្ឌិត ហេង សុផាន់​ណា​រិទ្ធ អគ្គនាយករង ប​.​ស​.​ស តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត គឺជា​កម្មវិធី​អាទិភាព​មួយ ក្នុង​ចំណោម​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង ៦ នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ ក្នុង​ការ​ផ្ដល់​ការ​ថែទាំ​សុខភាព​ឆ្ពោះ​ទៅ​រក​កម្មវិធី​គ្របដណ្ដប់​សុខភាព​ជា​សកល​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​បណ្ឌិត​អគ្គនាយករង ប​.​ស​.​ស បាន​បន្ត​ទៀត​ថា ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ជា​មន្ត្រី​សាធារណៈ គឺជា​កម្មវិធី​របស់​រាជរដ្ឋាភិបាល​បង្កើត​ឡើង ដើម្បី​ជួយ​ដល់​មន្ត្រី​សាធារណៈ ឱ្យ​ទទួល​បាន​ការ​ថែទាំ​សុខភាព​សម្រាប់​ខ្លួនឯង ប្តី ឬ ប្រពន្ធ និង កូន​ក្នុង​បន្ទុក ជា​ផ្នែក​មួយ​ជួយ​គ្រប់គ្រង​ចំណាយ​លើ​បញ្ហា​សុខភាព និង​គ្រោះថ្នាក់​ផ្សេងៗ ក្នុង​គោលដៅ​រក្សា​លំនឹង​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​បង្កើន​ផលិតភាព​ការងារ។

លោក​បណ្ឌិត​អគ្គនាយករង ប​.​ស​.​ស បាន​គូស​បញ្ជាក់​បន្ថែម​ថា នៅ​ពេល​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ជា​មន្ត្រី​សាធារណៈ ចុះឈ្មោះ​ក្លាយ​ជា​សមាជិក ប​.​ស​.​ស នោះ​ពួកគាត់ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូចជា សេវា​ពិនិត្យ ពិគ្រោះ​យោបល់ ព្យាបាល និង​ថែទាំ ដោយ​ឥតគិតថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​ជា​ដៃគូ ប​.​ស​.​ស រួម​ទាំង​ប្រាក់​បំណាច់​មាតុភាព និង​ប្រាក់​វិភាជន៍​បូជាសព នៅ​ពេល​ទទួល​រង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ធ្វើ​ឱ្យ​បាត់បង់​ជីវិត។

ក្នុង​ពិធី​នោះ​ផង​ដែរ លោក ព្រុំ គ​ន្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប តំណាង លោក​បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ស្នើ​ដល់​មន្ត្រីរាជការ ចូលរួម​អនុវត្ត​ទាំង​អស់​គ្នា ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រព័ន្ធ​សន្តិសុខ​សង្គម​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​រឹងមាំ ដោយ​ចូលរួម​អនុវត្ត​តាមច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ទាំងអស់​ពាក់ព័ន្ធ​នឹង​របប​សន្តិសុខ​សង្គម​ដែល​មាន​ជា​ធរមាន សំដៅ​ធានា​ការ​លើក​កម្ពស់​សុខុមាលភាព និង​អត្ថប្រយោជន៍​មន្ត្រីរាជការ​សាធារណៈ និង​អ្នក​ក្នុង​បន្ទុក ឱ្យ​មាន​ប្រសិទ្ធភាព៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម