Connect with us

ព័ត៌មានជាតិ

ប្លែកពីទូតដទៃ! ទូតកាតាប្រចាំកម្ពុជា ប្រគល់បាល់ទាត់ផលិតសម្រាប់វគ្គផ្ដាច់ព្រ័ត្រ World Cup ជូនសម្ដេចធិបតី

បានផុស

នៅ

ខុសប្លែកពីបណ្ដាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រទេសដទៃទៀត ពោលគឺ ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា បានប្រគល់បាល់ទាត់មួយគ្រាប់ដែលផលិតឡើងដើម្បីប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទុកជាអនុស្សាវរីយ៍ ក្នុងពេលចូលជួបសម្ដែងការគួរសម និង ពិភាក្សាកាងារនៅវិមានសន្តិភាព  នារសៀលថ្ងៃទី០៧​ ខែឧសភា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរូបរាង គ្រាប់បាល់ដែល ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា បានប្រគល់ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺជាគ្រាប់បាល់ដែលគេប្រើសម្រាប់ការប្រកួតវគ្គ៤ក្រុមចុងក្រោយ និងវគ្គផ្ដាច់ព្រ័ត្រនៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់លំដាប់ថ្នាក់ពិភពលោក World Cup ២០២២  ដែលប្រទេសកាតារៀបចំធ្វើជាម្ចាស់ផ្ទះផ្ទាល់តែម្ដង។ យោងតាមការចុះផ្សាយរបស់  Sport Brief គ្រាប់បាល់ប្រភេទនេះ គឺមានទម្ងន់ ៤៥០ ក្រាម ជាបាល់ដែលស្រាល និងមានល្បឿនលឿននៅលើអាកាស ។

បាល់ទាត់សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នេះមានឈ្មោះអារ៉ាប់ថា Al Rihla មានន័យថា “ការធ្វើដំណើរ” ។ វាសំដៅដល់ការធ្វើដំណើររបស់ប្រទេសកាតា ទម្រាំក្លាយជាប្រទេសអារ៉ាប់ដំបូងគេ ដែលបានធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ World Cup ២០២២។

បាល់នេះផលិតឡើងដោយក្រុមហ៊ុន Adidas មានស្រទាប់រហូតទៅដល់ ២០ និងមានទង់ជាតិរបស់ប្រទេសកាតានៅលើបាល់នោះផងដែរ ។ វាមានរូបចម្លាក់ចម្រុះពណ៌នៅលើផ្ទៃបាល់ពណ៌ស និងមានរូបសញ្ញា ៣ ជ្រុងដែលរំឭកដល់កប៉ាល់មួយគ្រឿងដែលមានប្រជាប្រិយភាពនៅក្នុងរដ្ឋឈូងសមុទ្រមួយនេះ។

ជាការកត់សម្គាល់នេះ ជាលើកទីមួយហើយ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានវត្ថុអនុស្សាវរីយ៍ជាគ្រាប់បាល់បែបនេះ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាជាផ្លូវការ រយៈពេលជាង៨ខែមកនេះ ខណៈកន្លងមកសម្ដេចធិបតី ទទួលបានវត្ថុអនុស្សាវរីយ៍ដូចជាផ្កាជាដើម៕

រូបថត នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់បាល់ទាត់លំដាប់ថ្នាក់ពិភពលោក ដែលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ។ កាលណោះ ក្រុមបាល់ទាត់អាហ្សង់ទីន ត្រូវតទល់ជាមួយក្រុមបាល់ទាត់មាន់ខ្នាយមាសបារាំងនៅវគ្គផ្ដាច់ព្រ័ត្រហើយជម្រើសជាតិអាហ្សង់ទីនជាអ្នកលើកពាន។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម៩ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មន្ត្រីកំពូលអាមេរិក២រូប ដកខ្លួនពីកិច្ចប្រជុំអ៊ុយក្រែន នៅទីក្រុងឡុងដ៍

Sokha Hotels

ព័ត៌មានពេញនិយម