ព័ត៌មានជាតិ
ដើម្បីសុវត្ថិភាពសហគមន៍ពីបញ្ហាគ្រឿងញៀន App Nodrug ជួយបាន ប្រជាពលរដ្ឋគ្រប់រូបរួមគ្នាដំឡើងApp ដើម្បីរាយការណ៍និងទទួលបានការដោះស្រាយកង្វល់
បាត់ដំបង ៖ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ទទួលបានព័ត៌មានពីប្រជាពលរដ្ឋតាមរយៈការរាយការណ៍ផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋបញ្ហាគ្រឿងញៀនក្នុងកម្មវិធីទូរសព្ទ App Nodrug នៅចំណុចផ្សារចាស់ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានទទួលការឆ្លើយតបក្នុងនោះជនសង្ស័យក្នុងករណីគ្រឿងញៀនចំនួន១០នាក់ ស្រីចំនួន ០២ នាក់ និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន រកឃើញលទ្ធផលវិជ្ជមាន(+) ទាំងអស់ ហើយបញ្ជូនទៅនីតិវិធីតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានប្រាប់ឱ្យដឹងថា ការដំឡើងកម្មវិធីទូរសព្ទ App Nodrug https://nodrugsnacd.com/download គឺពិតជាផ្តល់ឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការរាយការណ៍ដើម្បីជួយអន្តរាគមន៍បានទាន់ពេលនូវករណីគ្រឿងញៀនក្នុងមូលដ្ឋានសហគមន៍ដែលពួកគាត់រស់នៅ “ទីណាគ្មានការជក់ នឹងគ្មានការជួញទេ “។
សូមបញ្ជាក់ថា រាល់ការរាយការណ៍តាមកម្មវិធីទូរស័ព្ទApp Nodrug របស់លោកអ្នកត្រូវបានរក្សាការសម្ងាត់បំផុត៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក