Connect with us

ព័ត៌មានជាតិ

គម្រោង​ជីក​ស្តារ​ស្រះ​ទឹក​ខេត្តកំពត ​ទទួល​បាន​ចំនួន​១៦០​ស្រះ​ ដើម្បី​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​ពលរដ្ឋ

បានផុស

នៅ

​កំពត ៖ នា​ថ្ងៃទី ៧ ខែឧសភា ឆ្នាំ​២០២៤​នេះ​លោក ថោ ជេដ្ឋា​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ថា ដើម្បី​ឆ្លើយតប​តាម​កម្មវិធី​នយោបាយ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ក៏ដូចជា​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​ទឹក​របស់​ពលរដ្ឋ​  ក្រសួង​ជំនាញ​ពាក់ព័ន្ធ​បានដាក់ចុះ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ប្រកបដោយ​ភាតរ​បរិស្ថាន ហើយ​តាមរយៈ​គម្រោង​នេះ​ខេត្តកំពត​ទទួលបាន​គម្រោង​ជីក​ស្តារ​ស្រះ​ទឹក ទាំង​ស្រះ​សហគមន៍ និង​ស្រះ​ឯកជន សរុប​មាន​ចំនួន ១៦០​ស្រះ​ទឹក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពត រួមជាមួយ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការជីក​ស្តារ​ស្រះ​ទឹក​នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ប្រកបដោយ​ភាតរ​បរិស្ថាន ក្នុងភូមិ​កំណប់ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត​។​

​ក្នុងឱកាស​នោះ លោក ថោ ជេដ្ឋា​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា សម្តេច​ធិបតី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​នូវ​រាល់​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​បញ្ហា​ប្រឈម​ខ្វះ​ទឹក ដោយបាន​ណែនាំ​ឱ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចុះ​អន្តរាគមន៍​តាម​គ្រ​ប់ម​ធ្យោ​បាយ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក សម្រាប់​បម្រើឱ្យ​ការងារ​ស្រោចស្រព និង​ប្រើប្រាស់​ប្រចាំថ្ងៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

​ជាក់ស្តែង​ការងារ​ជីក​ស្តារ​ស្រះ​ទំហំ​១២៥ គុណ ៤៥ ម៉ែត្រ ជម្រៅ ៣ ម៉ែត្រ ក្នុងភូមិ​កំណប់ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត​នេះ ជា​ផ្នែក​មួយ​នៃ គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ប្រកបដោយ​ភាតរ​បរិស្ថាន​  ហើយ​តាមរយៈ​គម្រោង​នេះ ខេត្តកំពត ទទួលបាន​គម្រោង​ជីក​ស្តារ​ស្រះ​ទឹក ទាំង​ស្រះ​សហគមន៍ និង​ស្រះ​ឯកជន​សរុប​ចំនួន ១៦០​ស្រះ ដោយនៅ​ជំហាន​ទី​១ គម្រោង អនុវត្ត​ការងារ​ជីក​ស្តារ​ចំនួន ៨០​ស្រះ នៅក្នុង​ស្រុក​ចំនួន ៥ រួមមាន​៖ ស្រុក​ដងទង់ ២៣​ស្រះ ស្រុក​បន្ទាយមាស ២២​ស្រះ ស្រុក​ឈូក ១០​ស្រះ ស្រុក​ជុំ​គិរី ២៤​ស្រះ និង​ស្រុក​ទឹកឈូ ១​ស្រះ​។​

​រហូតមកដល់​ពេលនេះ វឌ្ឍនភាព​នៃ​ការងារ​ជីក​ស្តារ​ស្រះ​ទឹក​នៅ​ជំហាន​ទី​១ សម្រេចបាន​ប្រមាណ ៦០%​។

គួរ​បញ្ជាក់ថា គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ប្រកបដោយ​ភាតរ​បរិស្ថាន​ជា​គម្រោង​រួម​របស់​ក្រសួង​ចំនួន​បី ដើម្បី​ជួយ​ដល់​ប្រជាកសិករ ក្នុងនោះ​មាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយ​អនុវត្ត​នៅលើ​ខេត្ត​គោល ដៅ ចំនួន​បួន​គឺ​ខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដែល​ក្នុង​គម្រោង​មាន​ការជីក​ស្ដារ​ស្រះ​ទឹក​សរុប​មាន ចំនួន ៨០០ កន្លែង​ស្រះ​ទឹក​៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម