Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម ផ្តល់ផ្ទះសំណាញ់ដាំបន្លែសុវត្ថិភាពដល់វិទ្យាល័យ ដើម្បីលើកកម្ពស់ការអប់រំកសិកម្ម

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានផ្តល់ផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាពចំនួន ២ ដែលមានទឹកប្រាក់ប្រមាណ ៥ពាន់ដុល្លារ ជូន វិទ្យាល័យ ពេជ្រចិន្តា ស្ថិតនៅក្នុងខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ការអប់រំកសិកម្ម ជំរុញការរស់នៅប្រកបដោយនិរន្តរភាព និងលើកកម្ពស់សន្តិសុខស្បៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសផ្តល់ផ្ទះសំណាញ់នេះ ស្របពេលដែលរដ្ឋមន្រ្តីកសិកម្ម លោក ឌិត ទីណា បានដឹកនាំមន្រ្តីជំនាញកសិកម្មចុះទស្សនកិច្ចនៅ សហគមន៍កសិកម្ម ពន្លឺពេជ្រចិន្តា ស្ថិតនៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី​៧ ខែ ឧសភា ឆ្នាំ ២០២៤។ ជាការកត់សម្គាល់ ការឧបត្ថម្ភផ្ទះសំណាញ់នេះ​ បន្ទាប់ពីសិស្សានុសិស្ស នៅវិទ្យាល័យ ពេជ្រចិន្តា បានលើឡើងនៅក្នុងវេទិកាសាធារណៈថា បច្ចុប្បន្ននេះ ខាងនាយកសាលាបានរៀបចំផ្ទះសំណាញ់ដាំបន្លែសុវត្ថិភាព ចំនួនមួយរោង ដោយក្នុងមួយខែតាមរយៈការដាំបែបទំនើបនេះរកថវិកាបានជាង ១លានរៀល សម្រាប់លក់នៅលើទីផ្សារ និងយកថវិកាមកអភិវឌ្ឍន៍សាលារៀន។

វេទិកាសាធារណៈសម្រាប់ពលរដ្ឋសម្តែងមតិពាក់ព័ន្ធការដាំដុះ

សិស្សានុសិស្សជានារី បានថ្លែងថា៖«សាលាចាប់ផ្តើមដាំបន្លែចាប់ពីខែកម្ភៈ ហើយប្រមូលផលនៅក្នុងខែ មីនា  និងលក់បានលុយ ១លាន ៥០ម៉ឺនរៀល»។

ក្រោយការលើកឡើងបែបនេះ​ លោក ឌិត ទីណា បានប្រកាសផ្តល់ផ្ទះសំណាញ់ភ្លាមៗចំនួនពីរដល់វិទ្យាល័យពេជ្រចិន្តា ដើម្បីពង្រីកការដាំដុះ និងជាផ្នែកមួយផ្តល់ការអប់រំដល់សិស្សានុសិស្សផ្នែកកសិកម្ម ក៏ជាផ្នែកមួយក្នុងការផ្គត់ផ្គងអាហារូបត្ថម្ភដល់សិស្សសាលាផងដែរ។ លោកបានថ្លែងថា៖«តាមរយៈការចូលរួមរបស់សិស្សក្នុងសកម្មភាពថែសួនដោយដៃ ពួកគេអាចរៀនអំពីកសិកម្ម ការលូតលាស់របស់រុក្ខជាតិ និងសារៈសំខាន់នៃការបរិភោគអាហារដែលមានសុខភាពល្អ។ នេះអាចរួមចំណែកដល់ការយល់ដឹងរួមរបស់ពួកគេអំពីប្រព័ន្ធអាហារ និងបរិស្ថាន»។

តាមរយៈការដាំបន្លែក្នុងបរិវេណសាលា សាលារៀនអាចកាត់បន្ថយការពឹងផ្អែកលើប្រភពខាងក្រៅសម្រាប់ផលិតផលស្រស់ ការណ៍នេះអាចរួមចំណែកដល់ការកែលម្អសន្តិសុខស្បៀង ជាពិសេសក្នុងគ្រាខ្វះខាត ឬការប្រែប្រួលតម្លៃ។  
ជារួម ការផ្តល់ផ្ទះសំណាញ់ដល់សាលារៀនអាចមានឥទ្ធិពលយ៉ាងសំខាន់លើការអប់រំកសិកម្ម សុខភាព ការចូលរួមរបស់សហគមន៍ និរន្តរភាព និងសន្តិសុខស្បៀង។

ស្រដៀងគ្នានេះដែរ លោក ហ៊ុន វុត្ថា ប្រធានសហគមន៍កសិកម្ម ពន្លឺពេជ្រចិន្តា  ស្នើឱ្យប្រជាកសិករប្លាស់ប្តូរផ្នត់ការដាំបន្លែតៗគ្នាតាមរដូវកាល ដោយងាកមកដាំបន្លែសុវត្ថិភាពដែលកំពុងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

លោក ហ៊ុន វុត្ថា

លោកបន្ថែមថា ដើម្បីបណ្តុះផ្នត់គំនិតជំនាន់ថ្មី លោកបានអញ្ជើញសិស្ស និងយុវជន ធ្វើទស្សនកិច្ចរោងបន្លែធ្វើពីផ្ទះសំណាញ់ដែលផ្តល់ផលចំណេញដល់ការដាំដុះ និងការបន្ថយហានិភ័យផ្សេងៗ។ លោកថ្លែងយ៉ាងដូច្នេះថា៖«ដោយសារតែពួកគាត់ជាអ្នកស្នងតំណែងយើងនៅថ្ងៃក្រោយ ហើយយើងចង់ប្លាស់ប្តូរផ្នត់គំនិតគាត់ ឱ្យចាប់ផ្តើមពីអ្វីដែលគាត់មាន ឧទាហរណ៍ បើគាត់មានដីហើយមិនចាំបាច់ធ្វើចំណាកស្រុកឬទៅធ្វើអ្វីផ្សេងនោះទេ បើគាត់មានចំណូលចិត្តខាងកសិកម្មគាត់អាចធ្វើបាន នៅដីរបស់ខ្លួន ហើយអាចរកចំណូលបានសមរម្យតាមរយៈការដាំដុះបែបទំនើបនេះ»៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

មួយថ្ងៃសម្លាប់មនុស្សជាង៤០០នាក់ហើយ តែលោក Netanyahu ថា នេះគ្រាន់ជាការចាប់ផ្តើមប៉ុណ្ណោះ

នគរបាលរាជធានី
សន្តិសុខសង្គម២៩ នាទីutes មុន

នគរបាលរាជធានី ឃាត់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធ​ករណីញុះញង់ និងអុជអាលបង្កឲ្យប៉ះពាល់ដល់សន្តិសុខសង្គម

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

អត្ថាធិប្បាយ៥៣ នាទីutes មុន

ល្បែងអនឡាញ និងអំពើឆបោក ពលរដ្ឋត្រូវជៀសឱ្យផុត កុំពាក់ព័ន្ធឱ្យសោះ បើមិនចង់វិនាសដល់ខ្លួនឯង និងគ្រួសារ!

DeepSeek
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិកហាមឃាត់ការប្រើប្រាស់ DeepSeek លើឧបករណ៍រដ្ឋាភិបាល

ព័ត៌មានជាតិ២០ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ២១ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

Sokha Hotels

ព័ត៌មានពេញនិយម