Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ «កត្តាមនុស្ស ជាគន្លឹះ នៃភាពជោគជ័យលើការងារនីមួយៗ»

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​វាយតម្លៃ​អង្គភាព​ផ្តល់​សេវា​សាធារណៈ​ថ្នាក់​ជាតិ (គ.វ.ជ.) លើក​ឡើង​ថា គន្លឹះ​ជំរុញ​សំទុះ នៃ​ភាព​ជោគជ័យ​លើ​ការងារ​នោះ គឺ កត្តា​មនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ បន្ទាប់ពី ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ចុះ​ទស្សនកិច្ច​ផ្ទាល់​នៅ​អង្គភាព​ផ្តល់​សេវា​សាធារណៈគំរូ ចំនួន ២ មាន​មណ្ឌល​សុខភាព​គោកចក និង អនុវិទ្យាល័យ​មិត្តភាព​ខ្មែរ-ជប៉ុន​ព្រះឥន្ទកោសា ដែល​ជា​អង្គភាព​ទទួល​ជ័យលាភី​ចំណាត់​ថ្នាក់​លេខ ២ រយៈពេល ២ ថ្ងៃ នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី ៦-៧ ខែ​ឧសភា ឆ្នាំ ២០២៤។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​ថា ផ្នែក​មួយ នៃ​បេសកកម្ម​នៅ​ក្នុង​ខេត្ត​សៀមរាប រយៈពេល ២ ថ្ងៃ​នេះ ឯកឧត្ដម និង​ក្រុមការងារ បាន​ជួប​សន្ទនា សំណេះសំណាល សាកសួរ​សុខទុក្ខ​ជាមួយ​មន្ត្រី​រាជការ និង​បាន​ចុះ​ទស្សនកិច្ច​តាម​បណ្ដា​ទីតាំង អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ដែល​ទទួល​បាន​ជ័យលាភី​លេខ ២ ក្នុង​ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ថា អ្វី​ដែល​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​បេសកកម្ម ចេញពី​ជំនួប​ទាំងនេះ គឺ​ការ​សង្កេត​លើ​ស្មារតី​សហការ​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក រវាង​តួអង្គ​ដឹកនាំ​អង្គភាព​នីមួយៗ និង​មន្ត្រីរាជការ​ជា​ប្រតិបត្តិ​ករ​ទាំងអស់ រួម​ទាំង​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​សម្រេច​គោលដៅ​រួម។ គោលដៅ​នោះ គឺជា​ការ​ទទួល​បាន​ការ​សាទរ និង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ហើយ​ដែល​អាច​ឈាន​ដល់​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​សំណាក់​រាជរដ្ឋាភិបាល។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ទៀត​ថា «ជា​ការ​ពិត ភាព​ជោគជ័យ នៃ​ការងារ​នីមួយៗ ទាមទារ​ឲ្យ​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​ទាំងអស់​គ្នា រួម​ទាំង​កត្តា​គួបផ្សំ​ដទៃ​ទៀត។ ប៉ុន្តែ កត្តា​ដែល​ខ្ញុំ​គិត​ថា​ជា​គន្លឹះ​ជំរុញ​សំទុះ នៃ​ភាព​ជោគជ័យ​លើ​ការងារ​នោះ គឺ កត្តា​មនុស្ស»។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី លើក​ឡើង​បន្ថែម​ថា កត្តា​មនុស្ស ក្នុង​ករណី​នេះ គឺជា​មន្ត្រីរាជការ​ក្នុង​នាម​ជា​ប្រតិបត្តិ​ករ ដែល​មាន​ទឹកចិត្ត ឆន្ទៈ និង​ការ​លះបង់​ខ្ពស់ ក្នុង​ស្មារតី​សាមគ្គី​ឯកភាព​ផ្ទៃក្នុង។ ឯកឧត្ដម សូម​យក​ឱកាស​នេះ វាយតម្លៃ​ខ្ពស់ និង​សូម​កោតសរសើរ ព្រមទាំង​លើក​ទឹកចិត្ត​ឲ្យ​បន្ត​ភាព​ជា​គំរូ​នេះ​សម្រាប់​អង្គភាព​ផ្សេងៗ ទៀត និង​សូម​បន្ត​ឧត្ដមភាព នៃ​មន្ត្រីរាជការ​នេះ ដើម្បី​សហគមន៍ និង​ប្រទេស​ជាតិ។

គួរ​បញ្ជាក់​ថា មណ្ឌល​សុខភាព​គោកចក និង អនុវិទ្យាល័យ​មិត្តភាព​ខ្មែរ-ជប៉ុន​ព្រះឥន្ទ​កោសា មាន​ឱកាស​បាន​ចូលរួម​ប្រឡង​ប្រណាំង​ក្នុង​ការ​វាយតម្លៃ​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង វិស័យ​សុខាភិបាល ដែល​បាន​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល។

អង្គភាព​ដែល​ចូលរួម ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ និង វាយតម្លៃ​យ៉ាង​ម៉ត់ចត់ លើ​គោលការណ៍​សុក្រឹតភាព តម្លាភាព និង សមិទ្ធិកម្ម របស់​អង្គភាព​ផ្តល់​សេវា​ពី​គណៈកម្មការ​វាយតម្លៃ​អង្គភាព​ផ្តល់​សេវា​គំរូ​ថ្នាក់​ជាតិ ក្រោម​ការ​ដឹកនាំ​របស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ។

ការ​វាយតម្លៃ ត្រូវ​ផ្តោត​លើ​គោលការណ៍​លក្ខណៈ​វិនិច្ឆ័យ​ចំនួន ៨ ។ ក្នុង​នោះ មណ្ឌលសុខភាព គោកចក និង អនុវិទ្យាល័យ​មិត្តភាព​ខ្មែរ-ជប៉ុន​ព្រះឥន្ទ​កោសា មាន​កិត្តិយស​ទទួល​ជ័យលាភី​ចំណាត់​ថ្នាក់​លេខ ២ ទូទាំង​ប្រទេស៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ វិនាទី មុន

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រេចបានជិត៩៧%ហើយ ខណៈបាំង១សប្ដាហ៍ទៀតនឹងផុតកំណត់  

ព័ត៌មានជាតិ៤ នាទីutes មុន

ប្រជាពលរដ្ឋជាច្រើនក្នុងខេត្តរតនគិរី ទទួលបានការព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក និងភ្នែកដោយឥតគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ចិន​បំបែកកំណត់ត្រាលើការនាំចូលទុរេន ខណៈវៀតណាម ម៉ាឡេស៊ី ថៃ ប្រជែងគ្នាលើការផ្គត់ផ្គង់

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ

នយោបាយ២៨ នាទីutes មុន

សេចក្ដីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម