ព័ត៌មានជាតិ
“បង្គោលអង់តែន” ២៩៨ បង្គោលទៀតសាងសង់បន្ថែម បង្កើនសេវាគ្របដណ្តប់កាន់តែទូលាយតាមខណ្ឌទាំង ១៤ នៅរាជធានីភ្នំពេញ
“បង្គោលអង់តែនរួម” ចំនួន ២៩៨ បង្គោល ត្រូវបានសាងសង់បន្ថែមដែលនឹងជួយលើកកម្ពស់ការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័តក៏ដូចជាសេវាអ៊ីនធឺណិតនៅតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ របស់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍កាលពីពេលថ្មីៗនេះ បានបង្ហាញវឌ្ឍនភាពសម្រេចបានក្នុងការលើកកម្ពស់ការផ្តល់សេវាទូរគមនាគមន៍នៅតាមបុរីនិងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយនិងទូរគមនាគមន៍បានឲ្យដឹងថា គិតមកដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរីបានសាង់សង់ “បង្គោលអង់តែនរួម” ចំនួន ៧៤ បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗ អាចបំពាក់បានស្ថានីយអង់តែនរបស់ប្រតិបត្តិករចំនួន ៣ ក្រុមហ៊ុន។ ស្ថានីយអង់តែនចំនួន ១៥៧ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ៣៧ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ ស្ថានីយ ដែលប្រតិបត្តិករបានបំពាក់ស្ថានីយអង់តែនតាមការបានគ្រោងទុក។
ដោយឡែកនៅតាមខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ក៏បានសាងសង់បន្ថែម “បង្គោលអង់តែនរួម” ចំនួន ២៩៨ បង្គោល ដែលស្ថានីយអង់តែនចំនួន ៣២០ បានដាក់ឱ្យដំណើរការ ក្នុងនោះមានក្រុមហ៊ុន Cellcard ចំនួន ២៥ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ១០៣ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ១៩២ ស្ថានីយ។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កន្លងទៅបានប្រកាសដាក់ចេញគោលនយោបាយលើការប្រើប្រាស់បង្គោលអង់តែនរួមគ្នា ដើម្បីពង្រឹងគុណភាពសេវាដល់គោលដៅអាទិភាព និងតំបន់ដាច់ស្រយាល។ ការដាក់ចេញគោលនយោបាយលើការប្រើប្រាស់បង្គោលអង់តែនរួម នឹងសម្រួលការប្រើប្រាស់កាត់បន្ថយការចំណាយ និងបង្កើតលំហអាកាសដែលមិនប៉ះពាល់ដល់បរិស្ថាន។

នៅក្នុងពិធីបិទសន្និបាតវិស័យទេសចរណ៍កាលពីថ្ងៃ ១៤ កក្កដា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត ពង្រឹងលើការផ្តល់សេវាអ៊ីនធឺណិតទាំងក្នុងទីក្រុងនិងតាមទីជនបទ។
សម្តេចតេជោបានគូសបញ្ជាក់ថា ការពង្រីកវិសាលភាពសេវាឲ្យទូលំទូលាយ នឹងអាចទាក់ទាញបានអ្នកទេសចរមិនថាតែជាតិនិងអន្តរជាតិឲ្យទៅកម្សាន្តតាមតំបន់ទេសចរណ៍ក្នុងប្រទេសកាន់តែច្រើនថែមទៀត។
តាមរយៈការសិក្សាស្រាវជ្រាវមួយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរកឃើញថា បញ្ហាសេវាទូរសព្ទគឺបណ្តាលមកពីប្រតិបត្តិករទូរសព្ទចល័តមួយចំនួន នៅបន្តប្រើប្រាស់បច្ចេកវិទ្យាមិនទាន់សម័យកាល កំណើននៃសំណង់អគារខ្ពស់ៗ កំណើននៃការប្រើប្រាស់សេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត។
ក្រៅពីនេះក៏មានបញ្ហាឧបករណ៍កែច្នៃ ដែលមិនស្របតាមស្តង់ដារបច្ចេកទេស ស្ថានីយអង់តែនភាគច្រើនសាងសង់នៅតែតំបន់ទីប្រជុំជន ការដំឡើងឧបករណ៍បង្កើនកម្លាំងសេវាដែលបណ្តាលឱ្យមានការឆ្លងរំខាន ការនាំចូលទូរសព្ទមួយទឹកដែលគ្មានគុណភាព រួមនឹងចំណុចសំខាន់មួយចំនួនទៀត។

តាមទិន្នន័យដែលក្រសួង និងក្រុមអ្នកជំនាញអន្តរជាតិ បានស្រាវជ្រាវឃើញថា នៅទូទាំងរាជធានីភ្នំពេញ ត្រូវសាងសង់បង្គោលអង់តែនប្រមាណ ១១០០ បង្គោល តែកន្លងមកបើតាមទិន្នន័យផ្ដល់ដោយក្រុមហ៊ុនឯកជន គឺមានត្រឹមតែ ៦៥៦ បង្គោលប៉ុណ្ណោះ។
ត្រឹមឆ្នាំ ២០២៧ រដ្ឋាភិបាលបានដាក់គោលដៅក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៃសេវាទូរសព្ទ 4G និងសេវាអ៊ីនធឺណិតឲ្យបានដល់គ្រប់គោលដៅសាលារៀន មណ្ឌលសុខភាព សាលាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមទីជនបទទូទាំងប្រទេស៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ