ព័ត៌មានជាតិ
មកស្គាល់អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ចំណាត់ថ្នាក់លេខ ២ ឆ្នាំ ២០២៣
អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានទីតាំងនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ស្ថិតក្នុងវត្តព្រះឥន្ទកោសា មានផ្ទៃដីសរុប ៥២៥៣ ម៉ែត្រការ៉េ ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៨៤ កាលនោះមាន អគារសិក្សាតែ ០១ ខ្នង និង ០៣ បន្ទប់ មានគ្រូចំនួន ០៥ នាក់ សិស្ស ១៨០ នាក់ តែប៉ុណ្ណោះ។ ក្នុងឆ្នាំសិក្សាថ្មីនេះ សាលាមានអគារសិក្សា ៤ ខ្នង ស្មើ ១៩ បន្ទប់ ធ្វើអំពីថ្មប្រក់ក្បឿង មានគ្រូ ៥៧ នាក់ ស្រី ៣៤ នាក់ និងសិស្សសរុប ៨០១ នាក់ ស្រី ៤២៦ នាក់ ស្មើនឹង ១៩ ថ្នាក់។

បន្ទាប់ពីមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងកំណើនសិស្សមានការកើនឡើង សាលាបានកំណត់នូវចក្ខុវិស័យកសាងមូលដ្ឋានគ្រឹះ នៃចំណេះដឹងរឹងមាំប្រកបដោយសមត្ថភាព គុណភាព និងប្រសិទ្ធភាព ស្របតាមតម្រូវការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងចតុស្តម្ភអប់រំ គឺ “អប់រំឱ្យមានចំណេះដឹង អប់រំឱ្យមានចំណេះធ្វើ អប់រំឱ្យមានឥរិយាបថល្អ អប់រំឱ្យចេះរួមរស់នៅជាមួយគ្នា”។ បន្ថែមពីនោះ សាលាក៏បានកំណត់បេសកកម្មចំនួន ៩ ចំណុច រួមមាន ៖ ១.លើកកម្ពស់សមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំ និងការគ្រប់គ្រងថវិកា, ២.ជំរុញការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន និងបច្ចេកវិទ្យា, ៣.បង្កើនការយកចិត្តទុកដាក់តាមដានការសិក្សា និងផ្តល់ចំណេះដឹងដល់សិស្ស, ៤.កាត់បន្ថយអត្រាសិស្សត្រួតថ្នាក់ និងបោះបង់ការសិក្សា, ៥.ពង្រឹងវិន័យ សីលធម៌ និងការប្រាស្រ័យទាក់ទងរវាងគ្រូ និងសិស្ស, ៦.ពង្រឹងក្លឹបសិក្សា និងផ្នែកបំណិនជីវិតងាយៗ ដល់សិស្ស, ៧.ថែទាំ និងជួសជុល តុ កៅអី បន្ទប់ អគារសិក្សា, ៨.លើកទឹកចិត្តគ្រូ-សិស្ស មានស្នាដៃល្អ, ៩.សហការល្អជាមួយសហគមន៍ និងអាជ្ញាធរដែនដី ក្នុងវិស័យអប់រំ។

ក្នុងឆ្នាំ ២០២៣ អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានឱកាសបានចូលរួមប្រឡងប្រណាំងក្នុងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ដែលបានដាក់ឱ្យអនុវត្តដោយរាជរដ្ឋាភិបាល។ មិនខុសពីអង្គភាពផ្សេងៗ ទៀត នោះទេ អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ លើគោលការណ៍លក្ខណៈវិនិច្ឆ័យចំនួន ៨ ប្រកបដោយ សុក្រឹតភាព តម្លាភាព និងសមិទ្ធិកម្ម។ បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូទាំងអស់ ក៏ត្រូវឆ្លងកាត់ការវាយតម្លៃទាំងថ្នាក់ក្រោមជាតិ រហូតឈានដល់ការវាយតម្លៃដោយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាគំរូថ្នាក់ជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ជាលទ្ធផល អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានកិត្តិយសទទួលជ័យលាភីចំណាត់ថ្នាក់លេខ ២ ទូទាំងប្រទេស ហើយត្រូវបានប្រកាសទទួលស្គាល់នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីដ៏រីករាយ និងមានឥទ្ធិពលដល់ការផ្លាស់ប្ដូរមុខមាត់នេះ កើតចេញមកពីមានការផ្ដួចផ្ដើមគំនិត និងការដឹកនាំដ៏ប៉ិនប្រសព្វរបស់រាជរដ្ឋាភិបាលអាណត្តិទី ៦ ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ខិតសាលារៀន ឱ្យកាន់តែជិតនឹងប្រជាពលរដ្ឋ។
ក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៧ ថ្មីនេះ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយក្នុងនោះមានមុំ ១ ការអភិវឌ្ឍធនធានមនុស្ស គឺការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់គុណភាពបង្រៀន និងរៀន និងបង្កើនការជួយសិស្សរៀនយឺត សិស្សក្រីក្រ កាត់បន្ថយអត្រាសិស្សបោះបង់ និងត្រួតថ្នាក់ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ សហគមន៍ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យសម្រេចបានលទ្ធផលឆ្លើយតបទៅនឹងគោលនយោបាយអប់រំ។

ទន្ទឹមនេះដែរ រាជរដ្ឋាភិបាលអាណត្តិថ្មី បានបន្តកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិចំនួនពីរវិស័យជាអាទិភាព គឺ ៖ វិស័យសុខាភិបាល និងវិស័យអប់រំ ដោយមានក្រសួងមុខងារសាធារណៈ ទទួលបន្ទុកដឹកនាំរៀបចំ៕











-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា