Connect with us

ព័ត៌មានជាតិ

ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា រៀបចំពិធីគោរពវិញ្ញាណក្ខន្ធទាហានរបស់ខ្លួនក្នុងសង្គ្រាមលោកលើកទី២

បានផុស

នៅ

នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ ស្ថានទូតរុស្ស៊ីប្រចាំនៅក្នុងរាជធានីភ្នំពេញ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធដល់ទាហានរបស់រុស្ស៊ី កាលពីក្នុងសម័យសង្គ្រាមលោកលើកទី២​ (១៩៤១-១៩៤៥)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនាព្រឹកថ្ងៃនេះ បានធ្វើឡើងនៅក្នងបរិវេណនៃស្ថានទូតរុស្ស៊ី ដែលមានការចូលរួមពីលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា និងភរិយា​ ព្រមទាំងប្រជាជនរុស្ស៊ីដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាជាច្រើននាក់។

បើតាមលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា កងវរសេនាធំអមតៈ គឺជាគំនិតផ្តួចផ្តើម ដែលត្រូវបានធ្វើឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០១២ នៅទីក្រុងស៊ីបេរីមួយ គឺទីក្រុងTomsk។ លោក ថា នាពេលថ្មីៗនេះ ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ បានចាប់ផ្តើមចូលរួមក្នុងកងវរសេនាធំអមតៈ ហើយសព្វថ្ងៃនេះ សកម្មភាពនេះត្រូវបានរៀបចំទូទាំងប្រទេសរុស្ស៊ី។

សម្រាប់នៅកម្ពុជា ត្រូវបានលោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា ជាប្រពៃណីដែលធ្វើកងវរសេនាធំអមតៈនៅក្នុង​បរិវេណនៃស្ថានទូតរុស្ស៊ី ដោយជនជាតិរុស្ស៊ី បានប្រមូលផ្តុំ និងរៀបចំក្បួនដង្ហែ ដើម្បីគោរពវិញ្ញាណក្ខន្ធទាហាននៃមហាសង្គ្រាមស្នេហាជាតិ។

លោក អាណាតូលី បូរ៉ូវីក បានរម្លឹកឱ្យដឹងថា នៅយប់ថ្ងៃទី៨ និងថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤៥ ឯកសារស្តីពីការចុះចាញ់របស់អាឡឺម៉ង់ ត្រង់មុខកងកម្លាំងប្រឆាំងហ៊ីត្លែរ ត្រូវបានចុះហត្ថលេខា ដែលនោះហើយជាសញ្ញានៃចុងបញ្ចប់សង្រ្គាមដែលត្រូវបានចាប់ផ្តើម ដោយពួកណាស៊ីនិយមនៅអឺរ៉ុប។ លោក ថា កាលពី៧៩ឆ្នាំមុន ថ្ងៃទី៩ ខែឧសភា បានក្លាយទៅជាទិវាបុណ្យដ៏ធំមួយ ហើយចាប់តាំងពីពេលនោះមក មានពិធីរម្លឹកដូចជា ការដាក់កម្រងផ្កា មួយនាទីនៃភាពស្ងៀមស្ងាត់ និងនៅទីក្រុងធំៗមានព្យុហយាត្រា និងការបាញ់កាំជ្រួច ជាដើម។

លោកទូត បានគូសបញ្ជាក់ពីផលប៉ះពាល់ដ៏ធ្ងន់នៃសង្រ្គាមលោកលើកទីពីរ ដែលបានប៉ះពាល់ដល់ជោគវាសនារបស់មនុស្សរាប់លាននាក់ ហើយបង្កឱ្យមានការឈឺចាប់ និងការបាត់បង់ជីវិតជាច្រើន។ លោក បន្តថា ទំនួលខុសត្រូវចំពោះអតីតកាល និងអនាគតកាល គឺធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកុំឱ្យសោកនាដកម្មដ៏គួរឱ្យភ័យខ្លាចដូចនោះកើតឡើងម្តងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ១១ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ១២ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម