ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ពលករខ្មែរ ៦២ នាក់ទៀតដែលនៅសល់កំពុងស្នាក់នៅ អារ៉ាប៊ីសាអូឌីត នឹងមកដល់កម្ពុជា ឆាប់ៗ នេះ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៨ ឧសភា នេះថា ពលករខ្មែរ ៦២ នាក់ទៀត ដែលនៅសល់ កំពុងស្នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងមកដល់ប្រទេសកម្ពុជាវិញនាពេលឆាប់ៗ នេះ។

លោកបានបន្តថា «ពលករខ្មែរដែលនៅសល់ ៦២ នាក់ទៀត ក្រសួង និងភាគីពាក់ព័ន្ធ កំពុងសម្របសម្រួលបែបបទដើម្បីឱ្យពួកគាត់បានចាកចេញពីអារ៉ាប៊ីសាអូឌីតមកដល់កម្ពុជាវិញនាពេលឆាប់ៗ នេះ»។
លោក កត្តា អ៊ន បានបញ្ជាក់ថា ពលករទាំងនោះ កំពុងរស់នៅជុំគ្នានៅទីកន្លែងស្ថិតក្រោមការមើលថែ និងផ្គត់ផ្គង់ចំណីអាហារយ៉ាងយកចិត្តទុកដាក់ពីស្ថានទូតខ្មែរ និងភាគីពាក់ព័ន្ធ និងអាជ្ញាធរអារ៉ាប៊ីសាអូឌីត។

លោកបានបន្តទៀតថា បច្ចុប្បន្នពលករខ្មែរធ្វើការនៅអារ៉ាប៊ីសាអូឌីតមានចំនួន ១៣៣ នាក់ ក្នុងនោះ បានស្នើសុំវិលត្រឡប់មកស្រុកខ្មែរវិញចំនួន ៩០ នាក់។ ក្នុងនោះមានពលករចំនួន ២៨ នាក់ បានមកដល់ស្រុកខ្មែររួចហើយ។
លោកបានបន្តថា ពលករ ២៨ នាក់ ក្រសួងបានផ្តល់ឱកាសឱ្យពួកគេបានចូលរៀនជំនាញ និងបច្ចេកទេស តាមការស្ម័គ្រចិត្ត និង ផ្តល់ឱកាសការងារតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ