ព័ត៌មានជាតិ
ខេត្តតាកែវរកឃើញមនុស្សជាង១០នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
អាជ្ញាធរខេត្តតាកែវនៅថ្ងៃនេះ បានរកឃើញមនុស្សជាង ១០ នាក់ មានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
អភិបាលស្រុកបាទីលោក ភួន ឈីម បានប្រាប់កម្ពុជាថ្មីនៅរសៀលនេះថា អាជ្ញាធរស្រុក បានបញ្ជូនមនុស្សចំនួន ៣ នាក់ដែលប៉ះពាល់ផ្ទាល់ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ Seven Day In ក្នុងក្រុងដូនកែវ ហើយមានមនុស្ស១១ នាក់ផ្សេងទៀតដែលប៉ះពាល់ប្រយោលធ្វើចត្តាឡីស័កនៅផ្ទះ។
លោកប្រាប់ថា អ្នកដែលធ្វើចត្តាឡីស័កនៅផ្ទះ ដោយសារតែអ្នកទាំងនោះ បានជួបប្រាស្រ័យប្រយោល ប៉ុន្តែត្រូវស្ថិតក្រោមការតាមដាននៅផ្ទះ យកសំណាកផងដែរ។
លោកថា អ្នកប៉ះពាល់ផ្ទាល់នោះ មានបុរសពីរនាក់ធ្វើការនៅក្នុងសណ្ឋាគារមួយនៅកោះពេជ្រ ដែលជាចំណុចសង្ស័យរបស់មន្ត្រីសុខាភិបាល និងបុរសម្នាក់ទៀតជាអ្នករត់ម៉ូតូកង់បី។
លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យកម្ពុជាថ្មីដឹងដែរថា អាជ្ញាធរបានរកឃើញអ្នកប៉ះពាល់ផ្ទាល់តែម្តងចំនួន ៤ នាក់ ដែលប៉ះពាលផ្ទាល់មកធ្វើចត្តាឡីស័ក ខណៈដែលគ្រួសារអ្នកទាំងនេះ ជាង ១០ នាក់ផ្សេងទៀត ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ក្រោមការតាមដានរបស់មន្ត្រីសុខាភិបាលយ៉ាងប្រុងប្រយ័ត្ន។
លោក នុត ស៊ីណាត ឲ្យដឹងថា អ្នកធ្វើចត្តាឡីស័កទាំងអស់នាពេលបច្ចុប្បន្នមានជិត ៦០ នាក់ ក្នុងមណ្ឌលចត្តាឡីស័កចំនួន២កន្លែង នៅសាលាគរុកោសល្យ និងសណ្ឋាគារ Seven Day In។
នៅក្នុងរយៈពេល៥ថ្ងៃ មានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈបានកើនឡើងរហូតដល់ជិត១៤០ភាគច្រើនជាជនជាតិចិនក្នុងនោះមាន៣ករណីមានមេរោគកូវីដ១៩បម្លែងខ្លួនថ្មី។
ក្រសួងសុខាភិបាលបានឲ្យដឹងថាករណីឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ មានការកើនឡើងជាបបន្តបន្ទាប់មិនមានការថមថយទេពោលគឺចាប់ពីថ្ងៃទី២០រហូតដល់ថ្ងៃទី២៤កម្ភៈនេះមានអ្នកឆ្លងចំនួន១៣៧នាក់ស្រី៧១នាក់និងបុរស៦៦នាក់។
នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ ក្នុងចំណោមអ្នកឆ្លងថ្មី៤០នាក់ក្នុងនោះមាន ៣៨នាក់ភាគច្រើនជាជនជាតិចិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ។
លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពា្យក្រសួងសុខាភិបាលបានឲ្យដឹងថាព្រឹត្តិការណ៍សហគម៍២០កម្ភៈនេះមានលក្ខណៈស្មុគស្មាញនិងស៊ាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាដែលបានបិទបញ្ចប់កន្លងទៅដោយសារវាមានការចម្លងទ្រង់ទ្រាយធំនិងលឿនរហ័សជាងមុនដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវរួមសាមគ្គីគ្នាឲ្យបានរឹងមាំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កុំឲ្យឆ្លងចូលសហគមន៍៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក