ព័ត៌មានជាតិ
ត្រឹមមួយសប្តាហ៍ មន្ត្រីបន្តផ្ដល់អត្តសញ្ញាណបណ្ណជាង ៩ពាន់សន្លឹកទៀត ជូនពលរដ្ឋដោយឥតគិតថ្លៃ
រយៈពេល ៧ថ្ងៃ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ចដោយបានផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងនោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ៩ ២៥៧សន្លឹក ដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងរបស់ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ថា រយៈពេល ៧ថ្ងៃនេះ គឺចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ដោយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានចំនួន ៦១៥សន្លឹក។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានផ្តល់ចំនួន ១ ៣៣៩សន្លឹក។ នៅថ្ងៃទី១ ខែឧសភា បានផ្តល់ចំនួន ២ ០៥៨សន្លឹក។ នៅថ្ងៃទី២ ខែឧសភា ផ្តល់ចំនួន ១ ២៨៨សន្លឹក។ នៅថ្ងៃទី៣ បានផ្តល់ចំនួន ១ ៦០៤សន្លឹក។ នៅថ្ងៃទី៤ ផ្តល់ចំនួន ១ ៥៦៥សន្លឹក និងនៅថ្ងៃទី៥ ផ្តល់ចំនួន ៧៨៨សន្លឹក។
បន្ថែមលើការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រយៈពេល ៧ថ្ងៃ កន្លងមកនេះ មន្ត្រីបានបន្តផ្តល់សេវាអត្តសញ្ញាណកម្មផ្សេងទៀត ក្នុងនោះ រួមមាន នៅថ្ងៃទី២៩ ខែមេសា លិខិតឆ្លងដែន និងលិខិតធ្វើដំណើរចំនួន ៥៧៥ក្បាល ព្រមទាំងសៀវភៅស្នាក់នៅ និងគ្រួសារសរុបចំនួន ៥៥៧ក្បាល។ នៅថ្ងៃទី៣០ ខែមេសា លិខិតឆ្លងដែន និងលិខិតធ្វើដំណើរចំនួន ២ ២១០ក្បាល ព្រមទាំងសៀវភៅស្នាក់នៅនិងគ្រួសារសរុបចំនួន៦២៣ក្បាល។ នៅថ្ងៃទី១ ខែឧសភា លិខិតឆ្លងដែន និងលិខិតធ្វើដំណើរចំនួន១ ៥១៨ក្បាល។ នៅថ្ងៃទី២ ខែឧសភា សៀវភៅស្នាក់នៅ និងគ្រួសារសរុបចំនួន ៨៧៦ក្បាល។

ចំណែក នៅថ្ងៃទី៣ លិខិតឆ្លងដែន និងលិខិតធ្វើដំណើរចំនួន ២ ១២០ក្បាល ព្រមទាំងសៀវភៅស្នាក់នៅ និងគ្រួសារសរុបចំនួន ៧៣៨ក្បាល។ នៅថ្ងៃទី៤ លិខិតឆ្លងដែន និងលិខិតធ្វើដំណើរចំនួន ១ ៦២៨ក្បាល ព្រមទាំងសៀវភៅស្នាក់នៅ និងគ្រួសារសរុបចំនួន ៦៧៣ក្បាល និងនៅថ្ងៃទី៥ លិខិតឆ្លងដែន និងលិខិតធ្វើដំណើរចំនួន ៤៨៩ក្បាល ព្រមទាំងសៀវភៅស្នាក់នៅ និងគ្រួសារសរុបចំនួន ៥៥៦ក្បាល។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
គួរជម្រាបជូនថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាបណ្ណសម្រាប់សម្គាល់អត្តសញ្ញាណសញ្ជាតិខ្មែរលើបុគ្គលម្នាក់ៗមានសញ្ជាតិជាខ្មែរ។ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានសារៈសំខាន់ ឬសារៈប្រយោជន៍ ដើម្បីប្រជាជនយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងពីភេទមានអាយុពី ១៥ឆ្នាំឡើង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាមការជូនដំណឹងរបស់អាជ្ញាធរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ