Connect with us

ព័ត៌មានជាតិ

មេទ័ព​កម្ពុជា ប្រាប់​អនុព័ន្ធយោធា​មី​យ៉ាន់​ម៉ា អំពី​ជំហរ​របស់​កម្ពុជា​

បានផុស

នៅ

ការបញ្ជាក់​ជំហរ​របស់​កម្ពុជា​នេះ បានធ្វើ​ឡើងខណៈ​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានអនុញ្ញាត​ឱ្យ​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូ​រៈ ហ្លា​មីន (THURA HLAMIN) អនុព័ន្ធយោធា​ថ្មី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​អគ្គបញ្ជាការដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ជំនួប​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី THURA HLA MIN បាន​សម្តែង​នូវ​ក្តី​មោទនៈ ដែល​បានមក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ដោយ​ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែងអំណរគុណ​ដល់​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កម្មសិក្សា​មី​យ៉ាន់​ម៉ា កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ​ការពារជាតិ​។ នៅក្នុង​ជំនួប​នោះដែរ លោក THURA HLA MIN បាន​ជម្រាបជូន​អគ្គមេបញ្ជាការ ពី​សភាពការណ៍​មួយចំនួន​ដែល​កំពុង​កើត​មាននៅ​សាធារណរដ្ឋ​មី​យ៉ាន់​ម៉ា ដោយបាន​បញ្ជាក់ថា ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ឱ្យមាន​សេរីភាព​ត្រឹមត្រូវ និង​ធានា​ដល់​គោលនយោបាយ​បរទេស​។

​ជាការ​ឆ្លើយតប នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​នូវ​ការស្វាគមន៍​ចំពោះ​អនុព័ន្ធយោធា​ថ្មី​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​នាយ​ឧត្ដមសេនីយ៍ បាន​គូសបញ្ជាក់ថា ប្រទេស​មី​យ៉ាន់​ម៉ា និង កម្ពុជា ធ្លាប់មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​តាំងពី​ឆ្នាំ​១៩៥៥ ដែល​ទំនាក់ទំនង​នេះ​មាន​ភាពល្អប្រសើរ ទាំង​វិស័យ​នយោបាយ និង​យោធា​។ នាយ​ឧត្ដមសេនីយ៍​បញ្ជាក់ថា គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ តែង​គោរព​លើ​អធិបតេយ្យភាព​ប្រទេស​ជា​មិត្ត មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ពិសេស​ការគោរព​ចំពោះ​ធម្មនុញ្ញ​អាស៊ាន​។

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​មានជំនឿថា នៅពេល​ខាងមុខ សាធារណរដ្ឋ​មី​យ៉ាន់​ម៉ា និង​រក្សាបាន​នូវ​ស្ថេរភាព​ល្អ​ឡើងវិញ ហើយ​អ្វីដែល​កងទ័ព​ប្រទេស​ទាំងពីរ​ត្រូវ​ប្រកាន់​ភ្ជាប់​ទៅ​ថ្ងៃ​ខាងមុខ គឺ​ការទំនាក់ទំនង​ល្អ​ជាមួយគ្នា ទាំង​ការផ្លាស់ប្តូរ​ពត៌មាន​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆ្លងដែន ក៏ដូចជា​កិច្ចសហការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​នៅ​គ្រប់​កំរិត​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ស្នើឲ្យ UN គ្រប់គ្រងប្រទេសអ៊ុយក្រែន ជាបណ្តោះអាសន្នសិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អឺរ៉ុប ប្តេជ្ញាបញ្ជូនទ័ពរក្សាសន្តិភាពទៅអ៊ុយក្រែន និងមិនដកទណ្ឌកម្មរុស្ស៊ី ដាច់ខាត

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រសួងរៀបចំដែនដី ចេញលិខិតអញ្ជើញអតិថិជនគម្រោង បុរី ឡេង ណាវ៉ាត្រា 6A ចូលរួមនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ

Sokha Hotels

ព័ត៌មានពេញនិយម