Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ក្រាបបង្គំថ្វាយការថ្លែងអំណរព្រះគុណ សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលះបង់កម្លាំងកាយចិត្តដឹកនាំសកម្មភាពសប្បុរសធម៌ជូនពលរដ្ឋ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ក្រាប​បង្គំ​ថ្វាយ​ការ​ថ្លែង​អំណរ​ព្រះ​គុណ សម្ដេច ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ប្រធាន​កិត្តិយស​កាកបាទក្រហម​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល សម្ដេច​ទាំង​ទ្វេ បាន​ខិតខំ​ប្រឹងប្រែង​លះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ដើម្បី​ដឹកនាំ និង​បំពេញ​សកម្មភាព​សប្បុរសធម៌ និង​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី ០៨ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ តាមរយៈ​ទំព័រ​ហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​ថា នា​ឱកាស នៃ​ការ​អបអរសាទរ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី ១៦១ ក្រោម​ប្រធានបទ «​រួមគ្នា​ជាមួយ​កាកបាទក្រហម​កម្ពុជា ដើម្បី​សហគមន៍​មាន​សុខភាព​ល្អ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ» ឯកឧត្ដម សូម​ព្រះ​បរម​រាជានុញ្ញាត​ក្រាប​បង្គំ​ថ្វាយ​ការ​ថ្លែង​អំណរ​ព្រះ​គុណ សម្ដេច ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង​សុភមង្គល ប្រធាន​កិត្តិយស​កាកបាទក្រហម​កម្ពុជា ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់ ព្រមទាំង​បាន​យាង​ចុះ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង ជាមួយ​កាកបាទក្រហម​កម្ពុជា។

ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​បន្ត​ថា ទន្ទឹម​នេះ ឯកឧត្ដម សូម​យក​ឱកាស​នេះ គោរព​ដឹងគុណ​ដល់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល សម្ដេច បាន​ខិតខំ​ប្រឹងប្រែង​លះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ដើម្បី​ដឹកនាំ និង​បំពេញ​សកម្មភាព​សប្បុរសធម៌ និង​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ។

ជាមួយ​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​អំណរគុណ​ដល់ សប្បុរសជន​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​ជួយ​ដល់​កាកបាទក្រហម​កម្ពុជា នា​ពេល​កន្លងមក ដើម្បី​បម្រើ​ដល់​ស្ថាប័ន​មនុស្សធម៌​ដ៏​មាន​សារៈសំខាន់​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា។

គួរ​ជម្រាប​ថា ថ្ងៃនេះ គឺជា​ខួប​លើក​ទី ១៦១ នៃ​ទិវា​ពិភពលោក​កាកបាទក្រហម និង អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០២៤ ក្រោម​ប្រធានបទ «រួម​គ្នា​ជាមួយ​កាកបាទក្រហម​កម្ពុជា ដើម្បី​សហគមន៍​មាន​សុខភាព​ល្អ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ»៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម