ព័ត៌មានជាតិ
ចិនគាំទ្រសំណើររបស់ Elon Musk ដើម្បីដំណើរការរថយន្តតាក់ស៊ីរ៉ូបូតរបស់ Tesla នៅចិន
កាសែតរដ្ឋចិន China Daily បានរាយការណ៍នៅថ្ងៃពុធនេះថា មន្រ្តីចិនគាំទ្រសំណើររបស់នាយកប្រតិបត្តិក្រុមហ៊ុន តេស្លា (Tesla) លោក អេឡុន ម៉ាស់ស្ក៍ (Elon Musk) ដែលសុំដាក់ដំណើរការសាកល្បងរថយន្តតាក់ស៊ីរ៉ូបូតនៅក្នុងប្រទេសចិន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សំណើររបស់លោក មាស់ស្កិ៍ ធ្វើឡើងនៅពេលលោកធ្វើដំណើរទស្សនកិច្ចទៅក្រុងប៉េកាំងកាលពីខែ មេសា ថ្មីៗនេះ។ បើតាម China Daily មន្រ្តីចិននិយាយថា ចិនស្វាគមន៍ក្រុមហ៊ុន Tesla ក្នុងការសាកល្បងតាក់ស៊ីរ៉ូបូតនៅក្នុងប្រទេស ហើយសង្ឃឹមថាវាអាច «ធ្វើជាគំរូល្អ»។
ទោះជាយ៉ាងណាក៏ដោយ China Daily បានបន្តផ្សាយថា អាជ្ញាធរចិនមិនបានអនុម័តភ្លាមៗលើការដាក់ដំណើរការប្រើប្រាស់មុខងារបើកបរដោយស្វ័យប្រវត្តិទាំងអស់ (FSD) ដែលប្រើក្នុងតាក់ស៊ីរ៉ូបូតនោះទេ។ មុនពេលដាក់ចេញនូវ FSD ក្រុមហ៊ុន Tesla នៅតែត្រូវការការអនុម័តដើម្បីប្រមូល និងផ្ទេរទិន្នន័យដែលរថយន្តរបស់ក្រុមហ៊ុនខ្លួន ត្រូវការដើម្បីបណ្តុះបណ្តាលមុខងារជំនួយអ្នកបើកបរ។
ប្រភពម្នាក់បានប្រាប់រ៉យទ័រ ក្រុមហ៊ុន Tesla កំពុងស្វែងរកការដាក់ពាក្យដើម្បីចាប់ផ្តើមសាកល្បងតាក់ស៊ីរ៉ូបូតក្នុងទីក្រុងសៀងហៃ ដែលមានរោងចក្រផលិតដ៏ធំបំផុតរបស់ក្រុមហ៊ុននៅទូទាំងពិភពលោក។

គួរគូសបញ្ជាក់ថា FSD គឺជាម៉ូដែលស្វយ័តបំផុតក្នុងស៊ុសវែរ Autopilot ហើយត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០២០។ លក្ខណៈពិសេសរបស់វា រួមមាន ការចតរថយន្តដោយខ្លួនឯង ការផ្លាស់ប្តូរគន្លងបើកបរដោយស្វ័យប្រវត្តិ និងការរុករកផ្លូវជាដើម។
កន្លងមក លោក មាស់ស្កិ៍ បានបោះបង់គោលដៅយូរអង្វែងសម្រាប់ Tesla ក្នុងការផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យសម្រាប់មហាជន ហើយកំពុងសម្លឹងមើលផ្តោតលើស៊ុសវែរបើកបរស្វ័យប្រវត្តិ រថយន្តរ៉ូបូត និង មនុស្សយន្ត និងរ៉ូបូតរាងមនុស្ស Optimus។ ចំណែកឯចិនវិញ បានឈានមុខគេក្នុងការអភិវឌ្ឍន៍រថយន្តបើកបរដោយខ្លួនឯង ហើយក្រុមហ៊ុនជាច្រើន បានដាក់ឱ្យដំណើរការសេវាកម្មតាក់ស៊ីរ៉ូបូត ក្នុងតំបន់សាកល្បងកំណត់ក្នុងទីក្រុងជាច្រើន៕

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់