ព័ត៌មានជាតិ
ក្រុមយុវជនសង្គមស៊ីវិល ផ្ដាំទៅក្រុមជ្រុលនិយម ល្មមបញ្ឈប់នយោបាយប្រឆាំងផលប្រយោជន៍ជាតិ
ក្រុមយុវជនសង្គមស៊ីវិល បានផ្តាំទៅអង្គការ សមាគម និងក្រុមជ្រុលនិយមមួយចំនួន ល្មមដល់ពេលហ៊ានទទួលយកការពិតអំពីស្មារតីជាតិនិយមចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ហើយបញ្ឈប់នយោបាយប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯងទៅ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-417-1024x682.png)
ចាប់តាំងពីការផ្តួចផ្តើមគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺបានឆ្លងកាត់ការអនុម័ត និងការសិក្សាស្រាវជ្រាវ វាយតម្លៃផលប៉ះពាល់បរិស្ថាន និងផលចំណេញនៃគម្រោងព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាល ទាំងនីតិកាលទី៦ និងនីតិកាលទី៧នេះ យ៉ាងល្អិតល្អន់ សន្ទុះនៃការគាំទ្រគម្រោងនេះក៏បានផ្ទុះឡើង ហើយបានរំលេចឱ្យឃើញនៃក្តីសង្ឍឹម និងការរីកចម្រើនយ៉ាងពិតប្រាកដ។ ចលនាប្រជាជនខ្មែរយ៉ាងលើសលុប បានចូលរួមអបអរសារទរ និងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ជាពិសេសការរម្លឹកដល់គុណូបការៈការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-418-1024x682.png)
តែយ៉ាងណាមិញ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គសមាគមសង្គមស៊ីវិល បានលើកឡើងថា ជាមួយនឹងសន្ទុះនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏មានបុគ្គល អង្គការ សមាគម និងក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច បានកំពុងធ្វើនយោបាយប្រជាភិថុតគ្រប់រឿង ដោយមិនរើសមុខ សូម្បីតែការអភិវឌ្ឍដែលជាឧត្តមប្រយោជន៍ជាតិខ្លួនឯង ក៏ពួកគេរិះគន់ និងរិះរកគ្រប់វិធីសាស្រ្ត ដើម្បីចាក់រុកឆ្កឹះឆ្កៀលផងដែរ។
ប្រធានក្រុមយុវជនរូបនេះ បានផ្ញើសារទៅកាន់ក្រុមជ្រុលនិយមទាំងនោះ គួរតែដល់ពេលចូលរួមចំណែកជាមួយសង្គមជាតិពិតប្រាកដហើយ ដោយបញ្ឍប់នយោបាយរណបបរទេស ងាកមកសាមគ្គីជាតិពិតប្រាកដ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ទើបជាការល្អ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-419.png)
គួរជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ អាចនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅចុងឆ្នាំ២០២៤នេះ ឬនៅដើមឆ្នាំ២០២៥ ដោយគម្រោងព្រែកជីកនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រជាជាតិកម្ពុជា ជាពិសេសលើវិស័យដឹកជញ្ជូន តាមរយៈការកាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះ ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។
លើសពីនេះ គម្រោងព្រែកជីកនេះ ក៏នឹងផ្ដល់នូវការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗទៀតជាច្រើន។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងបម្រើឱ្យផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាតែម្ដង៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត