ព័ត៌មានជាតិ
ទម្រង់លិខិតរដ្ឋបាល ជាទម្រង់ដែលត្រូវអនុវត្តតាម តែក៏ត្រូវឲ្យមានការកែទម្រង់ទៅតាមបរិយាកាសរដ្ឋបាលថ្មី
ទម្រង់លិខិតរដ្ឋបាល គឺជាទម្រង់មួយដែលត្រូវអនុវត្តតាម តែក៏ត្រូវឲ្យមានការកែទម្រង់ទៅតាមបរិយាកាសរដ្ឋបាលថ្មីដែរ ព្រោះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជាក់ចេញយុទ្ធសាស្ត្រ ផ្តោតលើវិស័យអាទិភាពចំនួន៥ ដែលក្នុងនោះក៏មាន បរិវត្តកម្មឌីជីថលផងដែរ ដែលទៀមទាអោយការកែទម្រង់អោយទាន់បច្ចេកវិទ្យានេះ។

នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកបានអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការតាក់តែងលិខិតរដ្ឋបាលនាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញប្រមាណជាង២០០នាក់។
លោក កើត ឆែ បានមានប្រសាសន៍ទៀតថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីឲ្យសិក្ខាកាមជាមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំតាក់តែងលិខិតរដ្ឋបាលឱ្យបានត្រឹមត្រូវទាំងទម្រង់ និងខ្លឹមសារស្របតាមក្បួនខ្នាតដែលបានកំណត់ និងស្ថានភាពគ្រប់គ្រងរដ្ឋបាលជាក់ស្ដែងរបស់អង្គភាពនីមួយ។

លោក កើត ឆែ ក៏បានបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលសមត្ថភាពស្ដីពីការតាក់តែងលិខិតរដ្ឋបាលនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងចំនួនពីរលើករួចមកហើយ ដោយលើកទីមួយធ្វើឡើងកាលពីថ្ងៃទី០៦កញ្ញា ឆ្នាំ២០២៣។ លោកបន្តថា បងប្អូនជាមន្ត្រីមួយចំនួនមិនបានចូលរៀនផ្នែករដ្ឋបាលនេះទេ ដោយចូលមកបម្រើការងារតែម្ដង ដែលតម្រូវឲ្យមានវគ្គបណ្ដុះបណ្ដាលនេះ។ លោកបានលើកឡើងជាឧទាហរណ៍ថា យើងជាមេចុងភៅត្រូវតែចេះធ្វើម្ហូប បើយើងមិនចេះធ្វើម្ហូបផង តើអាចក្លាយជាមេចុងភៅម៉េចកើតទៅ ដូច្នេះត្រូវតែរៀន និងសិក្សាស្រាវជ្រាវអោយក្លាយជាមេចុងភៅដែលមានសមត្ថភាពពិតប្រាកដ។

ទម្រង់លិខិតរដ្ឋបាល ជាទម្រង់មួយដែលត្រូវអនុវត្តតាម តែក៏ត្រូវឲ្យមានការកែទម្រង់ទៅតាមបរិយាកាសរដ្ឋបាលថ្មីដែរ។ ជាក់ស្តែងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋបានជាក់ចេញយុទ្ធសាស្ត្រ ផ្តោតលើវិស័យអាទិភាពចំនួន៥ ដែលក្នុងនោះក៏មាន បរិវត្តកម្មឌីជីថលផងដែរ ដែលទៀមទាអោយការកែទម្រង់អោយទាន់បច្ចេកវិទ្យានេះ។ ក្នុងនាមមន្ត្រីរដ្ឋបាលត្រូវតែតាំងចិត្តដើម្បីបំពេញការងាររដ្ឋបាល។ ដូច្នេះមន្ត្រីរដ្ឋបាលត្រូវតែខិតខំរៀនសូត្រជាមួយនឹងការសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីឲ្យការងាររបស់យើងដំណើរការទៅដោយរលូន និងគ្មានកំហុសឆ្គង។

លោកបញ្ជាក់ផងដែរថា ការបណ្ដុះបណ្ដាលនេះគឺសំដៅឲ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញចេះសរសេរបែបបទរដ្ឋបាលចេះពីរបៀបរបបទម្រង់នៃការប្រើប្រាស់លិខិត និងការសរសេរលិខិតកុំឲ្យមានបទល្មើស។ លោកក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នកដឹកនាំផង ហើយក៏ជាដៃគូរសហការជាមួយវិស័យឯកជនផងដែរ។
ក្នុងឱកាសនោះដែរ លោកក៏បានលើកឡើងផងដែរថា សម្រាប់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញយើងទាំងអស់ដែលមានវត្តមាននៅក្នុងវគ្គមណ្ដុះបណ្ដាលនេះបើស្រឡាញ់គាំទ្រ និងជឿជាក់ លើសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមប្ដូរប្រូហ្វាលលើប្រព័ន្ធតេឡេក្រាម និងហ្វេសបុក ដោយ “គាំទ្រយ៉ាងពេញទំហឹង ចំពោញការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ”៕
អត្ថបទ៖ ស្រីរ័ត្ន


-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច