ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ក្រសួងអប់រំ នឹងចាត់វិធានការច្បាប់លើគ្រូបង្រៀនណាអនុវត្តខុសគោលការណ៍ក្រសួង
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០៨ ឧសភា នេះថា ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តវិធានការច្បាប់ទៅលើគ្រូបង្រៀនទាំងឡាយណាដែលអនុវត្តខុសគោលការណ៍ដែលក្រសួងដាក់ចេញទៅតាមជាក់ស្ដែង និងទៅតាមកម្រិតទោសនីមួយៗ មានចែងក្នុងច្បាប់ស្ដីពីសហលក្ខន្តិកមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីថ្លែងការណ៍មួយធ្វើការហាមឃាត់គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀន ឬ លំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡងឡើយ បន្ទាប់ពីក្រសួងបានទទួលព័ត៌មានអំពីការត្អូញត្អែររបស់មាតាបិតា អ្នកអាណាព្យាបាល សិស្សមួយចំនួន ពាក់ព័ន្ធនឹងការលំបាកក្នុងការរ៉ាប់រងចំណាយលើការរៀនបន្ថែមក្រៅម៉ោង ឬ រៀនគួរ របស់កូនៗ ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ព្រមទាំងបានភ្ជាប់ទៅនឹងបាតុភាពអវិជ្ជមាន ដែលបង្កឡើងដោយ សកម្មភាពបង្រៀនគួរ ដូចជាការចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាសនូវលំហាត់ ឬ ខ្លឹមសារ ដូចទៅនឹងការ បង្រៀនគួររួច ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្សមិនបានរៀនគួរ និងជាពិសេសបង្កើតគម្លាត វិសមភាពយ៉ាងច្រើនសម្រាប់កុមារក្រីក្រជួបការលំបាក គ្មានលទ្ធភាពរៀនគួរបន្ថែម។
លោកស្រីបានបន្តថា កន្លងមកក្រសួងតែងតែដាក់ចេញនូវសេចក្ដីណែនាំជាច្រើនដើម្បីឱ្យសាលារៀនគ្រប់កម្រិតថ្នាក់អនុវត្តដើម្បីធ្វើយ៉ាងណាសម្រេចបាននូវទិសដៅដែលក្រសួងបានដាក់ចេញ សំដៅលើកកម្ពស់ នៃការអប់រំ ហើយសេចក្ដីថ្លែងការណ៍ចេញកាលពីថ្ងៃទី ០៧ ឧសភា ពាក់ព័ន្ធនឹងការត្អូញត្អែររបស់មាតាបិតាសិស្សរៀនគួរនេះ ក្រសួងអប់រំ បានដាក់ចេញវិធានការរួចហើយ។
លោកស្រីបានបន្តទៀតថា «សម្រាប់អនុវត្តវិធានការលើការងារនេះ ក្រសួងបានអនុវត្តច្បាប់ស្ដីពីសហលក្ខន្តិកមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅក្នុងច្បាប់នេះបានចែងច្បាស់ពីអ្វីដែលបុគ្គលិកអប់រំ និងមន្ត្រីរាជការទូទៅ ត្រូវធ្វើ និងមិនអាចមានសិទ្ធធ្វើ និងអាចបញ្ជាក់ពីកម្រិតទោស និងទណ្ឌកម្មនានាដែរ។ ក្រៅពីអនុវត្តច្បាប់នេះ ក្រសួង ក៏នឹងពិនិត្យមើលទៅតាមកំហុសជាក់ស្ដែងដូចជាការក្រើនរំលឹកណែនាំផ្ទាល់មាត់ ឬ ជាលាយលក្ខណ៍អក្សរ ឬ ឈានទៅរកអនុវត្តតាមច្បាប់តាមក្រិតទោសនីមួយៗ»។
លោកស្រីបានបន្ថែមថា ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តក្រសួងបានដាក់ចេញនូវស្តង់ដារសាលារៀនគំរូដែលបានដាក់ឱ្យអនុវត្តតាំងពីដើមបវេសនកាលឆ្នាំ ២០២៣-២០២៤ ក្នុងនោះមានស្តង់ដារ ៥ សំខាន់ៗ ហើយចំណុច ១ ក្នុងចំណោម ៥ ទាក់ទងទៅនឹងការចូលរួមរបស់មាតាបិតា និងសហគមន៍។
លោកស្រីបានបញ្ជាក់ថា ការចូលរួមរបស់មាតាបិតាក្រៅពីជំរុញឱ្យពួកគាត់គាំទ្រកូនបន្ថែមក្នុងការរៀនម៉ោងសិក្សា ក៏សំដៅផងដែរឱ្យសាលាមាតាបិតា និងសហគមន៍សហការយ៉ាងជិតស្និទ្ធ ដើម្បីគាំទ្រទាំងការអនុវត្តប្រចាំថ្ងៃ ទាំងក្នុងសាលារៀន ក៏ដូចជាចូលរួមក្នុងការផ្តល់យោបល់ និងសហការគាំទ្រទាំងសកម្មភាពនៅក្នុងការធ្វើយ៉ាងណាឱ្យសាលារៀនអនុវត្តទៅតាមអ្វីដែលក្រសួងបានដាក់ចេញ។
លោកស្រីបានបន្ថែមទៀតថា ចំណុចទី ២ ក៏បានបញ្ជាក់នៅក្នុងតេស្តស្តង់ដារ សំដៅទៅលើកម្រងសំណួរនានាដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំដាក់ចេញស្របទៅតាមកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលទៅតាមមុខវិជ្ជា និងកម្រិតនីមួយៗ ហើយបានបញ្ជូនទៅតាមសាលា។
មានន័យថា ក្រសួងបានណែនាំឱ្យសាលាត្រូវដកស្រង់តេស្តដែលដកស្រង់ចេញពីកម្រងតេស្តស្តង់ដារមកប្រើប្រាស់រាល់ការប្រឡងនានា ដើម្បីចៀសវាងរាល់ការរិះគន់ ក៏ដូចជាបញ្ហាលំហាត់ដែលសិស្សថាចេញពីការរៀនគួរដែលបង្ហាញពីការមិនតម្លាភាព។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងអប់រំ ក៏បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ ត្រូវរៀបចំ និងអនុវត្តតេស្តស្តង់ដារសម្រាប់ការប្រឡង ពង្រឹងការរៀន និងបង្រៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ។ គ្រឹះស្ថានសិក្សាសាធារណៈ ត្រូវរៀបចំ និងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សាយ៉ាងតិច ២ ម៉ោងបន្ថែម និងមាតាបិតាត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងលើកទឹកចិត្តឱ្យកូនធ្វើស្វ័យសិក្សា និងរៀនសូត្រនៅផ្ទះ។
ជាមួយគ្នានេះដែរ ក្រសួងអប់រំ បានស្នើឱ្យមាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង សាធារណជនទាំងអស់ ចូលរួមតាមដាន ចូលរួមគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងគ្រប់គ្រងដំណើរការសាលារៀនប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព៕
អត្ថបទ ៖ សំអឿន
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់