Connect with us

ព័ត៌មានជាតិ

ក្រសួង​ការ​ងារ​​បញ្ជ្រាប​ការយល់ដឹងនៃ ប.ស.ស ថែទាំសុខភាព ដល់មន្ត្រីរាជការខេត្តកំពង់ស្ពឺ

បានផុស

នៅ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តបញ្ជ្រាបការយល់ដឹងទៅលើការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ឧសភា បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ដែលមាន​ ប.ស.ស.​ ជាសេនាធិការ បានធ្វើយុទ្ធនាការផ្សព្វផ្សាយតាម ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៤ ៨៦៧លើក ដែលមានអ្នកចូលរួមជាង ១លាន ៤សែននាក់ និងបានផ្សព្វផ្សាយផ្ទាល់ទៅដល់រដ្ឋបាលរាជធានី ខេត្ត សរុបចំនួន ៥លើក និងមានមន្ត្រីរាជការចូលរួមប្រមាណជាង ១ ៦០០នាក់ បើរាប់បញ្ចូលទាំងកម្មវិធីផ្សព្វផ្សាយ នាព្រឹកនេះ​។

លោកបណ្ឌិតបានបន្តទៀតថា មន្ត្រី​រាជការ​​ ដែល​មានអ្នកក្នុងបន្ទុក រួមមាន ប្តី ឬប្រពន្ធ និង កូនក្នុងបន្ទុក អាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត រួមមាន​ សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស. រួមទាំងប្រាក់បំណាច់មាតុភាព និងវិភាជន៍បូជាសព នៅពេលទទួលរងគ្រោះថ្នាក់ជាយថាហេតុណាមួយធ្វើឱ្យបាត់បង់ជីវិត​ ដែលការបង់ភាគទានគឺជាបន្ទុករបស់រដ្ឋ​។

លោកអគ្គនាយករង ប.ស.ស. បានបន្ថែមថា សមិទ្ធផលដ៏ថ្លៃថ្លា និងគួរជាទីមោទនៈមួយនេះ គឺកើតមានឡើងដោយសារមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី បានខិតខំកសាង ការពារ និងរក្សាជូនជាតិ និងមាតុភូមិកម្ពុជានាពេលកន្លងមក និងកើតឡើងដោយសារការតាំងចិត្តដ៏មោះមុតក្នុងការការពារសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផល និងមរតកថ្មីជូនជាតិរបស់ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានកោតសរសើរចំពោះថ្នាក់ដឹកនាំបេឡាជាតិសន្ដិសុខសង្គម ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទនៈជូនជាតិ និងប្រជាជន និងសូមកោតសរសើរចំពោះការចូលរួមអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងបន្ដចូលរួមអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលថ្មីៗនេះ។

លោកបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលបានចូលរួម ជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារ ដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅទីតាំងសាខា ប.ស.ស. ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

អ្នកនាង ម៉េង កែវពេជ្ជតា ចេញវីដេអូចម្រៀងច្រៀងរួមគ្នានឹង ព្រីន បទ “ចាប៉ីផ្អែម” អបអរទិវាវប្បធម៌ជាតិ ៣មីនា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អតីត CEO ស្ថាប័នកីឡាកាស WWE ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ អាមេរិក

ព័ត៌មានជាតិ១៨ នាទីutes មុន

​ដំណើរការ​សាងសង់សណ្ឋាគារផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៥៧៤ លានដុល្លារ នៅខេត្ត​ព្រះសីហនុ បន្តវឌ្ឍនភាព​​ទៅមុខ​

ព័ត៌មានជាតិ២២ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ផ្តល់ជូនការពិនិត្យ និងព្យាបាលបកបាយភ្នែក ដោយឥតគិតថ្លៃរយៈពេល ១ខែ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

បទ​ឈប់បាញ់​អាច​ដួល​រលំ ក្រោយ​អ៊ីស្រាអែល បាញ់​មនុស្ស​ស្លាប់​២​នាក់​នៅ​ហ្គាហ្សា

សន្តិសុខសង្គម១២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម២៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ជីវិតកម្សាន្ដ២ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម