ព័ត៌មានជាតិ
មេទ័ពកម្ពុជា ប្រាប់អនុព័ន្ធយោធាមីយ៉ាន់ម៉ា អំពីជំហររបស់កម្ពុជា
ការបញ្ជាក់ជំហររបស់កម្ពុជានេះ បានធ្វើឡើងខណៈនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី ទូរៈ ហ្លាមីន (THURA HLAMIN) អនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះ។

នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ត្រី THURA HLA MIN បានសម្តែងនូវក្តីមោទនៈ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយក្នុងនោះលោកឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភដល់កម្មសិក្សាមីយ៉ាន់ម៉ា កំពុងសិក្សានៅសកលវិទ្យាល័យការពារជាតិ។ នៅក្នុងជំនួបនោះដែរ លោក THURA HLA MIN បានជម្រាបជូនអគ្គមេបញ្ជាការ ពីសភាពការណ៍មួយចំនួនដែលកំពុងកើតមាននៅសាធារណរដ្ឋមីយ៉ាន់ម៉ា ដោយបានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីឲ្យមានសេរីភាពត្រឹមត្រូវ និងធានាដល់គោលនយោបាយបរទេស។
ជាការឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ចំពោះអនុព័ន្ធយោធាថ្មីប្រទេសមីយ៉ាន់ម៉ា ហើយនាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា និង កម្ពុជា ធ្លាប់មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៥ ដែលទំនាក់ទំនងនេះមានភាពល្អប្រសើរ ទាំងវិស័យនយោបាយ និងយោធា។

នាយឧត្ដមសេនីយ៍បញ្ជាក់ថា គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងគោរពលើអធិបតេយ្យភាពប្រទេសជាមិត្ត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ពិសេសការគោរពចំពោះធម្មនុញ្ញអាស៊ាន។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានមានជំនឿថា នៅពេលខាងមុខ សាធារណរដ្ឋមីយ៉ាន់ម៉ា និងរក្សាបាននូវស្ថេរភាពល្អឡើងវិញ ហើយអ្វីដែលកងទ័ពប្រទេសទាំងពីរត្រូវប្រកាន់ភ្ជាប់ទៅថ្ងៃខាងមុខ គឺការទំនាក់ទំនងល្អជាមួយគ្នា ទាំងការផ្លាស់ប្តូរព័ត៌មានកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន ក៏ដូចជាកិច្ចសហការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កំរិត៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?