ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៌ទៅចែកផ្ដល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន៤ខ្នង ស្ថិតនៅស្រុកពញាក្រែក
ត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោក រស់ សុខន នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក វង វ៉ាន់នី នាយកសាខា ដឹកនាំមន្ត្រីសាខា និងលោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ទៅចែកផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន៤ខ្នង ស្ថិតនៅភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អំណោយទាំងនោះ ក្នុងមួយគ្រួសាៗទទួលបាន អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអៀវ ១យួរ ត្រីខ ១យួរ តង់១ ថវិកា ៨០០,០០០រៀល ។

សូមជម្រាបថា នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកពញាក្រែកអស់ចំនួន ៤ខ្នង ដោយឆ្លងចរន្តអគ្គីសនី រួមមាន៖ ទី១៖ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ខ្លេង ម៉ៅ ភេទប្រុស អាយុ ៦៨ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៧ម៉ែត្រ គុណ ៨ម៉ែត្រ ។ ទី២៖ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ម៉ៅ ចាន់ថេន ភេទប្រុស អាយុ ៤២ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ ៦ម៉ែត្រ គុណ ៨ម៉ែត្រ ។ ទី៣៖ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ម៉ៅ មឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៧ម៉ែត្រ គុណ៩ម៉ែត្រ។ និងទី៤៖ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ នៅ សាំង ភេទប្រុស អាយុ ៤៧ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៦ម៉ែត្រ គុណ៧ម៉ែត្រ។

ហេតុការណ៍អគ្គីភ័យខាងលើកើតឡើង ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ០២គ្រឿង ស្រុកមេមត់០១គ្រឿង ក្រុងសួង ០១គ្រឿង និងស្រុកតំបែរ ០១គ្រឿង សរុបចំនួន ០៦គ្រឿង និងប្រើប្រាស់ទឹកអស់ ចំនួន០៦ សាទែន និងរថយន្តទឹករបស់ក្រុមហ៊ុនចំការកៅស៊ូក្រែក ចំនួន ០៤គ្រឿង បច្ចុប្បន្ន បានអន្តរាគមន៍រលត់ទាំងស្រុងផងដែរ៕
ដោយ ៖ សាន វិឡែម






-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?