ព័ត៌មានជាតិ
កសិករចិញ្ចឹមកណ្ដូបអាចលក់ពងពូជសម្រាប់ភ្ញាស់ក្នុង១គីឡូក្រាមតម្លៃ២០០ដុល្លារ
ក្រៅពីមុខរបរធ្វើស្រែចំការ កសិករក្នុងភូមិព្រែកតូច ឃុំជីរោទិ៍១ ស្រុក/ខេត្តត្បូងឃ្មុំ បានឆ្លៀតចិញ្ចឹមកណ្តូបលក់ រកប្រាក់មកផ្គត់ផ្គង់គ្រួសារ ព្រោះកណ្តូបងាយចិញ្ចឹមវាស៉ីស្មៅជាអាហារ ហើយប្រើរយៈពេលខ្លីតែ៤៥ថ្ងៃ អាចប្រមូលផលបានជាមួយនឹងតម្លៃ៤ម៉ឺនរៀលក្នុង១គីឡូក្រាម។

អ្នកចិញ្ចឹមកណ្ដូបបានលើកឡើងថា កណ្តូបមិនពិបាកលក់ទេ ព្រោះគេអាចយកវាធ្វើជាម្ហូបជាមួយបាយ លីង បំពងយ៉ាងឆ្ងាញ់ពិសារគុណភាពមិនចាញ់ចង្រិតឡើយ។ កត្តាទាំងអស់នេះ វាបានញាំងឲ្យគ្រួសារពួកគាត់មានកំណើនសេដ្ឋកិច្ចគ្រួសារគួរឲ្យកត់សម្គាល់។
លោក លី ព្រី អាយុជិត៤០ឆ្នាំ រស់នៅភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុក/ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គាត់បានចិញ្ចឹមកណ្តូបនេះរយៈពេលជិតកន្លះឆ្នាំមកហើយ ដោយទៅរៀនបច្ចេកទេសចិញ្ចឹមពីខេត្តបាត់ដំបង គឺចិញ្ចឹមពូជកណ្តូប ប៉ាឡាំងហ្គា វាងាយចិញ្ចឹមណាស់ កសិករប្រើពេលតែ៤៥ថ្ងៃ យើងចាប់ប្រមូលផលហើយ វាស៉ីស្មៅ ត្រេង ស្លឹកដូង ស្លឺកចេក និងស្លឹកឈើខ្ចីជាអាហារ ពិសេសវាធននឹងអាកាសធាតុ មិនពិបាកចិញ្ចឹមនោះទេ។

កសិកររូបនេះបន្ថែមថា ដើម្បីឲ្យរឹតតែងាយស្រួល យើងដាំស្មៅឲ្យវាស៉ីជាអាហារ ចិញ្ចឹមដាក់ក្នុងមុង ដែលក្នុង១មុងអាចដាក់បាន៣គីឡូក្រាមពង ហើយយើងប្រមូលផលបានមិនក្រោម៧០គីឡូក្រាមកណ្តូបធំនោះទេ គ្រួសារគាត់ចិញ្ចឹមបាន៣មុងដែរ ទីផ្សារក្នុងស្រុកមិនពិបាកលក់សំខាន់ឲ្យតែយើងផលិតបាន។ ក្នុងនោះ យើងអាចលក់ពងពូជសម្រាប់ភ្ញាស់ក្នុង១គីឡូក្រាមតម្លៃ២០០ដុល្លារ ផលនៃការងារនេះ យើងអាចដោះស្រាយជីវភាពគ្រួសារបាន។

លោក លី រូល ជាមេភូមិព្រែកតូច បានឲ្យដឹងដែរថា ក្នុងភូមិមានកសិករចិញ្ចឹមចំនួន៥គ្រួសារដែរ ការចិញ្ចឹមឃើញថា កសិករមានការីកចំរើនព្រោះតំបន់នេះ មានអំណោយផលពីធម្មជាតិណាស់ សំបូរចំណីព្រោះជាតំបន់ព្រៃរនាម អាកាសធាតុល្អ គាត់បានណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ អំពីសារៈប្រយោជន៍ដ៏សំខាន់នេះ ព្រោះវាបានផ្តល់ចំណូលសម្រាប់អភិវឌ្ឍន៍គ្រួសារពួកគាត់ឲ្យប្រសើរឡើង។ មិនមានអ្វីពិបាកទេ ដោយសារមានការបង្រៀន និងផ្តល់បច្ចេកទេសពីអ្នកដែលបានចិញ្ចឹមខាងលើនេះស្រាប់។ បងប្អូនយើងមានចំណាប់អារម្មណ៍ក្នុងរបរនេះណាស់ នឹងអាចមានកសិករក្នុងភូមិចិញ្ចឹមជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ សាន វិឡែម




-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានជាតិ៣ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា