Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យ​ធំៗ​នៅ​ភ្នំពេញ​​មិនទាន់​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ស៊ី​ណូ​ហ្វា​ម​ដូ​ស​ទី​ពីរ​នៅ​ឡើយ​ទេ​

បានផុស

នៅ

​មន្ទីរពេទ្យ​ធំៗ​នៅ​រាជធានី​ភ្នំពេញ​ដែល​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ស៊ី​ណូ​ហ្វា​ម​ជា​ជំ​នួយ​របស់​ចិន​នៅ​ដំ​ណាក់កាល​ទី​១​កាលពី​ថ្ងៃទី​១០ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​កន្លងទៅនេះ​ នៅ​មិនទាន់​ចាក់​វ៉ាក់សាំង​ដូស​ទី​២​នៅឡើយ​ទេ​។​

លោក សាស្ត្រាចារ្យ ញឹប អង្គា​បុស្ស​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​ដែល​ទទួល​រ៉ាប់រង​ចាក់​ដល់​អ្នក​សារ​ព័ត៌មាន​បានប្រាប់ថា​ សម្រាប់​ដូ​ស​ទី​២​នេះ​មន្ទីរពេទ្យ​នៅ​មិនទាន់​ចាក់​នៅឡើយ​ទេ​ដោយ​រង់ចាំ​គោល​ការណ៍​ពី​ក្រសួងសុខាភិបាល​សិន ​ព្រោះ​មានការ​ប្រែប្រួល​បន្តិច ​ពីមុន​តម្រូវ​ឲ្យ​ចាក់​នៅ​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​២៨​ សម្រាប់​អ្នក​ចាក់​លើក​ទី​១​រួច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​លោក​សាស្ត្រាចារ្យ ងី​ ម៉េង​ នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ដែល​ទទួល​រ៉ាប់រង​ចាក់​លើ​គណៈ​អភិបាល​រាជធានីខេត្ត​បាន​អះអាងថា​ នៅ​មិនទាន់មាន​ការចាក់​ដូ​ស​ទី​២​នៅឡើយ​ទេ​។​ រីឯ លោក​សាស្ត្រាចារ្យ លូ លី​ឃាង នាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ដែល​ទទួល​រ៉ាប់រង​ចាក់​វ៉ាក់សាំង​ទៅ​លើ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិ​បាល​មាន​តួនាទី​អនុរដ្ឋលេខាធិកា​ឬ​ឋានៈ​ស្មើ​បានលើកឡើង​ថា​ ដូ​ស​ទី​២​នេះ​ដូចជា​អត់ទាន់​ឃើញ​មកចាក់​ទេ​។​

កម្ពុ​ជាថ្មី​មិនអាច​ទាក់ទង​មន្ទីរពេទ្យ​កាល់ម៉ែត​បានទេ​នៅ​ល្ងាច​នេះ​ដែល​មន្ទីរពេទ្យ​នេះ​ទទួល​ការ​ចាក់​ទៅលើ​ឥស្សរជន​ជាន់ខ្ពស់​ចាប់ពី​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​និង​រដ្ឋលេខាធិការ​។​ ប៉ុន្តែ​បើតាម​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា ​ការចាក់​វ៉ាក់​សាំង​លើក​ទី​ពីរ គឺ​ធ្វើ​នៅ​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​២៨ ​រាប់​ពីថ្ងៃ​ទី​១​នៃ​ការចាក់​វ៉ាក់សាំង​លើក​ទី​១​រួច​។​លោកស្រី​បាន​បន្តថា ការចាក់​វ៉ាក់សាំង​ដូស​ទី​ពីរ​នេះ​គឺ​ក្រសួង​រៀបចំ​ចាក់​នៅ​ទីតាំង​ដដែល​ទេ ពោល​គឺ​អ្នក​ធ្លាប់​ទៅ​ចាក់​លើក​ទី​១​នៅ​កន្លែង​ណា​ សូម​អញ្ជើញ​ទៅ​ចាក់​នៅ​កន្លែង​ដដែល​តែ​កុំ​ឲ្យ​ហួស​ពី​១៤ ទៅ​២៨​ថ្ងៃ រាប់​ពីថ្ងៃ​ចាក់​លើក​ទី​១​។​

គួរ​បញ្ជាក់ថា​ក្រសួងសុខាភិបាល​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ១៩ ជា​ផ្លូវការ​នៅ​ថ្ងៃ ១០ កុម្ភៈ ទៅតាម​ការស្ម័គ្រចិត្ត​ដែល​រហូតមកដល់​ថ្ងៃ ២៣កុម្ភៈ​ក្រសួង​បាន​ដំណើរ​ការចាក់​វ៉ាក់សាំង​លើកទីមួយ​ដល់​ជន​ស៊ីវិល​បាន​ចំនួន​៧៧៧០នាក់​ស្រី​២៥៨៣​នាក់​ក្នុងចំណោម​អ្នក​មក​ទទួល​វ៉ាក់​សាំង​៩៤៩១​នាក់​។​ ចំណែក​ក្រសួងការពារជាតិ​វិញ​គិត​ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​២៣ ខែកុម្ភៈ​

ឆ្នាំ​២០២១​នេះ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ស៊ី​ណូ​ហ្វា​ម​ជូន​ដល់​នាយទាហាន​និង​ពលទា​ហាន​សរុប​ចំនួន ៣៦,៧៣៥​នាក់​ក្នុងនោះ​មាន​នារី ៣,១៨៣​នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

មីជាតិ មោទនភាពផលិតផលខ្មែរ ពង្រីកវិសាលភាពនាំចេញទៅទីផ្សារ ប្រទេសកូរ៉េខាងត្បូង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង ៖ ខ្មែរយើង បាន​លើក​កម្ពស់​សិទ្ធិ​សេរីភាព និង​ផ្តល់​តម្លៃ​ដល់​នារី​ តាំង​ពី​សម័យ​បុព្វកាល​មក​ម្ល៉េះ​​

សន្តិសុខសង្គម៧ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ៩ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម