Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី ១០ ស្ថាប័ន ចុះស្វែងយល់ពីកម្មវិធី​បណ្ដុះបណ្ដាលជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧

បានផុស

នៅ

នៅ​ថ្ងៃ​ទី ៩ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដឹកនាំ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ចំនួន ២០ នាក់ មកពី ១០ ស្ថាប័ន ចុះ​ស្វែងយល់​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ទៅ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ស្ពឺ (PIKS)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​គូស​បញ្ជាក់​ថា ការ​ដឹកនាំ​អ្នកសារព័ត៌មាន​ចុះ​ទៅ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ​នៅ​ពេលនេះ​គឺ​មាន​គោលបំណង​ឱ្យ​អ្នកសារព័ត៌មាន​បាន​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ និង​ទទួល​បាន​បច្ចុប្បន្នភាព​ពី​វឌ្ឍនភាព ស្ដីពី​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស និង​បង្កើន​ភាព​ស្និទ្ធស្នាល និង​ការ​ផ្សារភ្ជាប់​អ្នកសារព័ត៌មាន​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ។

លោក​បន្ត​ថា នៅ​ក្នុង​ការ​ចុះ​ស្វែងយល់​ពី​កម្មវិធី​នេះ​ដែរ អ្នកសារព័ត៌មាន​ក៏​អាច​ផលិត និង​ចេញ​ផ្សាយ​មាតិកា​ព័ត៌មាន​កាន់តែ​ច្រើន​ស្តីពី កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​តាមរយៈ​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​កៀរគរ​យុវជន​គោលដៅ ជាពិសេស​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ចុះ​ឈ្មោះ​ចូលរៀន​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស។

លោក​បន្ថែម​ថា កម្មវិធី​ទស្សនកិច្ច​នេះ ក៏​មាន​គោលបំណង​ឱ្យ​ប្រជាជន​ទូទៅ ជាពិសេស​ជន​គោលដៅ​កាន់តែ​ច្រើន បាន​ដឹង​ពី​សមិទ្ធផល និង​វឌ្ឍនភាព នៃ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ ដែល​អនុវត្ត​ដោយ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ទូទាំង​ប្រទេស។

គូស​បញ្ជាក់​ផង​ដែរ រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ ដែល​មាន សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ នៃ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ទៅ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។

ក្រោយ​ដាក់​ឱ្យ​អនុវត្ត​កន្លងទៅ ការងារ​អាទិភាព​នេះ បាន​លេចចេញ​ជា​រូបរាង​ពិតប្រាកដ ដោយ​មិន​ស្ថិត​នៅ​លើ​តែ​ក្រដាស ក្រោយពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ភាគី​ពាក់ព័ន្ធ និង​ទំនុក​ចិត្ត​របស់​យុវជន​លើ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ដោយ​ជឿជាក់​ថា នឹង​ទទួល​បាន​នូវ​ចំណេះ​ជំនាញ​ក្នុង​ការ​បំពេញ​ទីផ្សារ​ការងារ ក៏ដូចជា​កែប្រែ​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​កាន់តែ​ធូរធារ​ផង​ដែរ។

កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ គឺជា​ថ្ងៃ​បើក​បវេសនកាល​ផ្លូវការ នៃ​វគ្គ​ទី ១ ទូទាំង​ប្រទេស ចំពោះ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ចំនួន ១.៥ លាន​នាក់។

រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នឹង​បន្ត​ពង្រឹង​គុណភាព និង​ពង្រីក​វិសាលភាព នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជា​ប្រយោជន៍​ដល់​យុវជន​ទទួល​បាន​ជំនាញ​ច្បាស់លាស់ និង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ជាតិ សំដៅ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៣០ និង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ ២០៥០។ រដ្ឋាភិបាល ក៏​សូម​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ទាំងអស់ ធ្វើការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​សិក្សា​ពី​គ្រូ​ជំនាញ និង​រក្សា​នូវ​គោលការណ៍ «​ឱ្យ​ចេះ ឱ្យ​ចប់ ឱ្យ​មាន​ការងារ​» ដើម្បី​អនុវត្ត​អំឡុង​ពេល​សិក្សា​ជាប់​ជាប្រចាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៤ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៦ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣១ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម