ព័ត៌មានជាតិ
អាជ្ញាធរខេត្ត ចេញទាំងយប់តាមយកមនុស្ស១០នាក់ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ទៅធ្វើចត្តាឡីស័ក
កំពង់ឆ្នាំង ៖ ក្រុមការងារអាជ្ញាធរខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២១ បានចេញដំណើរតាមសាឡាង ដើម្បីតាមយកមនុស្សចំនួន១០នាក់ ពីស្រុកកំពង់លែង ៣គ្រួសារ ចំនួន ៨នាក់ និងស្រុកបរិបូណ៌ចំនួន ២នាក់ យកពួកគាត់មកធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ក្រោយពីពួកគាត់បានចាកចេញពីទីក្រុងភ្នំពេញ នៅក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ពាក់ព័ន្ធទៅនឹងទីកន្លែងដែលមានករណីផ្ទុះកូវីដ-១៩។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខា ភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ករណីនាំយកមនុស្សចំនួន១០នាក់ ទៅធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុស ហើយក្រុមគ្រូពេទ្យក៏កំពុងធ្វើតេស្ត ពួកគាត់មានពាក់ព័ន្ធជាមួយនឹងទីតាំងហេតុការណ៍ ២០កុម្ភៈ នៅក្នុងទីក្រុងភ្នំពេញ ដោយពួកគាត់បានធ្វើដំណើរចាកចេញមកកាន់លំនៅដ្ឋានក្នុងខេត្តកំពង់ឆ្នាំង។
លោកប្រាក់វុនបានបន្តថា ក្រោយពីយកសំណាកបញ្ជូនទៅក្រុងភ្នំពេញ លទ្ធផលនឹងរង់ចាំបន្តទៀត ប៉ុន្តែបច្ចុប្បន្ននេះគឺមិនទាន់បញ្ជាក់បានថាគាត់វិជ្ជមានឬអវិជ្ជមានកូវីដ-១៩ នោះទេ ដោយគ្រាន់តែគាត់មានពាក់ព័ន្ធនឹងទីតាំងខាងលើ។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានអំពាវនាវចំពោះអ្នកដែលពាក់ព័ន្ធទៅនឹងទីទាំង ៤៦កន្លែង សូមមកពិនិត្យសំណាក និងធ្វើចតាឡីស័កឲ្យបានត្រឹមត្រូវ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់ផងដែរ ដើម្បីកុំឲ្យជំងឺកូវីដ រាលដាលចូលក្នុងសហគមន៍របស់យើង៕
ដោយ ៖ ឈៀង ថារិទ្ធ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ