Connect with us

ព័ត៌មានជាតិ

កម្មករ-និយោជិត ត្រូវចាត់ទុករោងចក្រជាកន្លែងប្រភពចំណូលផ្គត់ផ្គង់គ្រួសារ​ឱ្យមានភាពល្អប្រសើរ

បានផុស

នៅ

លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ​ដល់​កម្មករ-និយោជិត​ទាំងអស់ ត្រូវ​ចាត់​ទុក​រោងចក្រ​ជា​កន្លែង​ប្រភព​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ សុភមង្គល និង​សេចក្ដីថ្លៃថ្នូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលខេត្ត បាន​ណែនាំ​ទៀត​ថា ដូច្នេះ​សូម​ឱ្យ​កម្មករ-និយោជិត​ទាំងអស់ ត្រូវ​រៀបចំ​ធ្វើ​សៀវភៅ​ការងារ​ឱ្យ​បាន​គ្រប់គ្នា ព្រោះ​សៀវភៅ​នេះ ផ្ដល់​អត្ថប្រយោជន៍​ដល់​ពួកគាត់​នៅ​ពេល​ក្រោយ។

ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ១៣៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៤ ក្រោម​ប្រធានបទ (​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​) កាលពី​ថ្ងៃ​ទី ០៨ ឧសភា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន​(​ចេ​ជាង ហ្គ័​រ​ជី​) លោក​អភិបាលខេត្ត បាន​បន្ត​ថា រាជរដ្ឋាភិបាល​បាន​រៀបចំ​គោលនយោបាយ​ប្រាក់​សោធន​និវត្តន៍​ជូន​ដល់​និយោជក កម្មករ និយោជិត នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស និង​អ្នក​បម្រើ​ការងារ​ក្រៅ​ប្រព័ន្ធ ផ្តល់​អត្ថប្រយោជន៍​ជូន​អ្នក​ដែល​ពីមុន​មិន​មាន​របប​សោធន​និវត្ត តែ​ឥឡូវនេះ​បាន​ពង្រីក​របប​ថែទាំ​សុខភាព​ជូន​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​)។

ជាមួយ​គ្នា​នេះ​ដែរ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ​គាំពារ​សង្គម របប​សោធន​និវត្ត បើ​កម្មករ-និយោជិត មាន​ជំងឺ​អាច​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​តាមរយៈ​មាន​ប័ណ្ណ (​ប​.​ស​.​ស​) ក្នុង​នោះ​រាជរដ្ឋាភិបាល​បន្ត​និរន្តរភាព និង​បង្កើន​ប្រសិទ្ធភាព​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​មុន​ពេល​សម្រាលកូន និង​ក្រោយ​សម្រាលកូន​រហូតដល់​កូន​អាយុ ២ ឆ្នាំ ចំនួន ១៤ លើក ដោយ ១ លើក ទទួល​បាន​ថវិកា ៨ ម៉ឺន​រៀល និង​ប្រាក់ឧបត្ថម្ភ​ពេល​សម្រាលកូន​ចំនួន ៨០ ម៉ឺន​រៀល ដើម្បី​លើក​កម្ពស់​សុខុមាលភាព​មាតា និង​ទារក រួមចំណែក​ដោះស្រាយ​កង្វះ​អាហារូបត្ថម្ភ ព្រមទាំង​ជំរុញ​ការ​លូតលាស់​កាយសម្បទា និង​បញ្ញា​ស្មារតី។

លោក​អភិបាលខេត្ត ក៏បាន​ធ្វើការ​ណែនាំ និង​អំពាវនាវ​ដល់​រោងចក្រ សហគ្រាស រួម​ទាំង​កម្មករ-និយោជិត ត្រូវ​យល់ថា រោងចក្រ​ជា​កន្លែង​ប្រភព​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ មាន​សុភមង្គល និង​សេចក្ដីថ្លៃថ្នូរ។ ដូច្នេះ​សូម​ឱ្យ​កម្មករ-និយោជិត​ទាំងអស់ ត្រូវ​រៀបចំ​ធ្វើ​សៀវភៅ​ការងារ​ឱ្យ​បាន​គ្រប់គ្នា ព្រោះ​សៀវភៅ​នេះ ផ្ដល់​អត្ថប្រយោជន៍​នៅ​ពេល​ក្រោយ​។

ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត ក៏បាន​នាំ​យក​ថវិកា សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ឧបត្ថម្ភ​ជូន​កម្មករ-និយោជិត ចំនួន ៨០០ នាក់ ក្នុង​ម្នាក់ៗ ទទួល​បាន ២ ម៉ឺន​រៀល ចំពោះ​អ្នក​មាន​ផ្ទៃពោះ ១៩ នាក់ ក្នុង​ម្នាក់ៗ ទទួល​បាន ២០ ម៉ឺន​រៀល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម