Connect with us

ព័ត៌មានជាតិ

ខណៈកំពុងធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យា អ៊ុយក្រែន មានបំណងពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា

បានផុស

នៅ

លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ បានលើកឡើងពីគោលបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងអ៊ុយក្រែន-កម្ពុជា ក្នុងខណៈដែលកងទ័ពអ៊ុយក្រែនកំពុងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធបច្ចេកវិទ្យា ដោយអះអាងថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការនេះ។ លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ នាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានលើកឡើងនូវគោលបំណងនេះ គឺក្នុងឱកាសដែល នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម  និងពិភាក្សាការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាននេះ លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ បានថ្លែងអំណរគុណចំពោះលោកអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃសម្រាប់ជំនួបពិភាក្សា ដោយចាត់ទុកថានេះគឺជាឱកាសដ៏ល្អក្នុងការពង្រីកទំនាក់ទំនងវិស័យយោធាប្រទេសទាំងពីរ។

ដើម្បីបង្កើនទំនាក់ទំនង អ៊ុយក្រែន-កម្ពុជា ឲ្យកាន់តែជិតស្និតនិងស៊ីជម្រៅថែមទៀត លោកវរសេនីយ៍ឯក នាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែន ក៏បានស្នើឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពរវាងប្រទេសទាំងពីរផងដែរ។

ជាកិច្ចឆ្លើយតប នៅក្នុងជំនួបនាថ្ងៃទី០៩ ខែឧសភា ដដែល លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សន្តិភាពដែលកើតមានក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានរំលឹកថា កម្ពុជា-អ៊ុយក្រែន មានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាតាំងពីឆ្នាំ១៩៩២ ដែលមកដល់បច្ចុប្បន្ននេះមានរយៈពេល៣២ឆ្នាំហើយ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន ដែលបានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជាក្នុងអំឡុងទសវត្សន៍៨០ ដែលជាធនធានមនុស្សមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដល់បច្ចុប្បន្ន។

លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានអះអាងថា កម្ពុជានឹងបន្តគាំទ្រសំណើរបស់អ៊ុយក្រែនចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ហើយក្រៅពីនេះ កម្ពុជាក៏បានផ្តល់ជូនការបណ្តុះបណ្តាលក្នុងក្របខណ្ឌមនុស្សធម៌ដល់អ្នកដោះមីនអ៊ុយក្រែន កាលពីឆ្នាំ២០២៣កន្លងទៅនៅប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម