Connect with us

ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលជលផល និងប្រជាសហគមន៍ក្នុងស្រុកសៀមបូក រៀបចំការការពារអភិរក្សត្រីមេពូជ និងសត្វផ្សោត

បានផុស

នៅ

​ខណ្ឌជលផលស្ទឹងត្រែង សហការជាមួយសមាគមន៍ ថែរក្សាបរិស្ថាន និងវប្បធម៌ពង្រឹងសមត្ថភាពប្រជាសហគមន៍នេសាទ ចំនួន ១០ នៅក្នុងស្រុកសៀមបូក ដើម្បីបង្កើនការការពារអភិរក្ស ត្រីមេពូជនិងសត្វផ្សោតនៅរដូវបិទនេសាទ។

លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់នៅព្រឹកថ្ងៃទី ០៩ ឧសភានេះ បានឱ្យដឹងថា ការរៀបចំ​សហគមន៍នេសាទ ការពារត្រីមេពូជនិងសត្វផ្សោត និងមានការប្រគល់សម្ភារប្រើប្រាស់ទូកម៉ាស៊ីនចំនួន ២គ្រឿង សម្រាប់ក្រុមអភិរក្សត្រីមេពូជ នៅឃុំកោះសំពាយ ស្រុកសៀមបូកខេត្តស្ទឹងត្រែងដើម្បីប្រើប្រាស់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយខណ្ឌបានបន្តទៀតថា ការប្រគល់សម្ភារៈខាងលើ ក្នុងគោលបំណងអភិរក្សធនធានជលផល នៅទន្លេមេគង្គលើ ឲ្យកាន់តែសម្បូរបែបឡើង ព្រោះនៅខេត្តស្ទឹងត្រែងមានអន្លង់អភិរក្ស ត្រីមេពូជហូតទៅដល់ ៧៩កន្លែងនិងអន្លង់សត្វផ្សោតដែលយើងកំពុង ធ្វើការល្បាតការពារមានចំនួន ៣ កន្លែង ដែលមានសត្វផ្សោតរស់នៅប្រមាណជាង​២០ក្បាលផងដែរ។

លោកបន្តថា ដោយឡែកនៅក្នុងស្រុកសៀមបូកនេះ ក្រុមអភិរក្សកំពុងរៀបចំយន្តការអភិរក្សត្រីមេពូជនៅតាមអន្លង់អភិរក្សត្រីមេពូចំនួន ១៦និងប្រជាសហគមន៍នៅក្នុង ស្រុកសៀមបូកនេះចំនួន ១៦ សហគមន៍ផងដែរ។


ជាមួយគ្នានេះដែរ សមាគមថែរក្សាបរិស្ថាននិងវប្បធម៌ហៅកាត់ថា អង្គការសេប៉ាបានជួយឧបត្ថម្ភគាំទ្រ ផ្នែកសម្ភារៈ និងទូកបន្ថែម ដើម្បីយើងរួមគ្នាពង្រឹងយុទ្ធវិធី អភិរក្សត្រីមេពូជនិងសត្វផ្សោតកាន់តែមានប្រសិទ្ធភាពឡើង។

លោកពកជំនោរតំណាងឲ្យប្រជាសហគមន៍នេសាទនៅក្នុងស្រុកសៀមបូក បានគាំទ្រចំពោះការរៀបចំយន្តការនេះឡើង ព្រោះនៅពេលដែលប្រជាសហគមន៍នីមួយៗ មានមធ្យោបាយ និងសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ យើងពង្រឹងសមត្ថភាពបានរឹងមាំក្នុងការចុះធ្វើល្បាត ទៅតាមតំបន់អភិរក្សនីមួយៗ ការពារបាននៅធនធានជលផលរបស់យើងឱ្យវាសម្បូរបែប ឡើងពីមូយឆ្នាំទៅមួយឆ្នាំ នៅក្នុងរដូវត្រីពងកូន សម្រាប់បម្រើសេចក្តីត្រូវការរបស់យើង និងកូនចៅយើងទៅថ្ងៃអនាគតផងដែរ។   
 
លោកបន្តថា ប្រជាសហគមន៍ នេសាទ ប្តេជ្ញាបង្កើតកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានមន្ត្រីប៉ុស្តិ៍រដ្ឋបាលឆ្មាំទន្លេធ្វើសកម្មភាពឱ្យបានសកម្ម ក្នុងរដូវបិទនេសាទនេះ ព្រោះនៅតាមតំបន់ត្រីពងកូនមន្ត្រីជំនាញបានអំពាវនាវឲ្យប្រជាអ្នកនេសាទនៅតាមមូលដ្ឋានទាំងអស់នាំគ្នាចូលរួមជាមួយប្រជាសហគមន៍អ្នកនេសាទ ការពារធនធានជលផល របស់យើងទាំងអស់គ្នាព្រោះធនធានទាំងនេះ មិនមែនជារបស់បុគ្គលណាម្នាក់នោះទេ។

សូមបញ្ជាក់ថា នៅទន្លេមេគង្គខេត្តស្ទឹងត្រែង មានអន្លង់អភិរក្សត្រីមេពូចំនួន ៧៩កន្លែង  អន្លង់អភិរក្សសត្វផ្សោតចំនួន ៣​កន្លែង ហើយខណ្ឌរដ្ឋបាលជលផល បានរៀបចំឲ្យមានស្នាក់ការអភិរក្សបានចំនួន ៧ ក្នុងនោះ នៅក្នុងស្រុកសៀមបូកចំនួន១កន្លែង, ក្រុងស្ទឹងត្រែង១កន្លែង, ស្រុកសេសាន២កន្លែង និងស្រុកបុរីអូរស្វាយសែនជ័យចំនួន ៣ កន្លែង ដែលមានមន្ត្រីប្រចាំការចាប់ពី ៥ នាក់រហូតទៅដល់ ១០ នាក់ នៅក្នុងស្នាក់ការអភិរក្សនីមួយៗ៕
អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម